កីឡា
គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១
ក្រុមបាល់ទះវិសាខាបានរក្សាកំណត់ត្រាល្អឥតខ្ចោះ១០០% ក្នុងពានរង្វាន់បាល់ទះតេជោលីគ ឆ្នាំ២០២៤ ជុំទី១ ក្រោយឆ្លងកាត់ដៃគូ៧ក្រុម ដោយទទួលបានជ័យជម្នះអស់។

តាមរយៈលទ្ធផលទាំង៧លើក វិសាខា រកបាន២១ពិន្ទុពេញ ដោយគ្មានរបូត១ពិន្ទុ ឬគ្មានក្រុមណាមួយអាចយកឈ្នះលើពួកគេសូម្បីមួយសិតក្នុងចំណោម២១សិត ឈរលើកំពូលតារាងនៅក្នុងជុំទី១នៃពានរង្វាន់បាល់ទះតេជោលីគ។
លទ្ធផលឥតខ្ចោះរបស់វិសាខា
- វិសាខា ៣-០ នគរបាលខេត្តព្រះសីហនុ
- វិសាខា ៣-០ នគរបាលពោធិ៍សាត់
- វិសាខា ៣-០ នគរបាលខេត្តកណ្តាល
- វិសាខា ៣-០ នគរបាលរាជធានីភ្នំពេញ
- វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣
- វិសាខា ៣ ០ បញ្ជាការដ្ឋានអង្គរក្ស
- វិសាខា ៣-០ ក្រសួងមហាផ្ទៃ

ការប្រកួតជុំទី១បានបញ្ចប់ដោយក្រុមបាតតារាង២ត្រូវបានកាត់ចេញ ខណៈក្រុមកំពូល៦ខាងលើត្រូវឡើងទៅជុំទី២ ដែលត្រូវប្រកួតនៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ដោយក្រុមលេខ១ប៉ះក្រុមលេខ៦, ក្រុមលេខ២ប៉ះក្រុមលេខ៥ និងក្រុមលេខ៣ប៉ះក្រុមលេខ៤៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


