កីឡា
ជើងឯកស្វាយរៀងខាប់លើកទី៦រកឃើញ១៣ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ
ការប្រកួតបាល់ទាត់ជើងឯកស្វាយរៀងខាប់ រដូវកាលទី៦ ឆ្នាំ២០២៣-២៤ រកឃើញក្រុម១៣ហើយដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតសប្តាហ៍ទី១១បានបញ្ចប់។

ការប្រកួតសប្តាហ៍ទី១១នេះខុសប្លែកពីសប្តាហ៍មុនៗដោយមានការប្រកួតដល់ទៅ៩គូគឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ខណៈសប្តាហ៍មុនៗមានតែ៦គូប៉ុណ្ណោះដែលប្រកួតតែថ្ងៃសៅរ៍ និងអាទិត្យ។

ថ្ងៃសុក្រ ទី៨ ខែមីនា វេលាម៉ោង៨ព្រឹក នៅពូល “ឆ” ក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត បានលត់ ក្រុមសសយក ស្រុករំដួល ដោយលទ្ធផល ៧-៣ ដើម្បីទទួលបាន៣ពិន្ទុបន្ថែម។ នៅពូលជាមួយគ្នានេះ វេលាម៉ោង១:៣០នាទីរសៀល ក្រុមយុវជនជីភូ បានត្រឹមចែកគ្នា១ពិន្ទុម្នាក់ជាមួយក្រុមបក្សីស្វាយរៀង បន្ទាប់ពីស្មើគ្នា ១-១។ ចំណែកការប្រកួតនៅពូល “ជ” នៅវេលាម៉ោង៣:៣០នាទីរសៀល ក្រុមរមាសក្រហម រកបាន៣ពិន្ទុពេញ បន្ទាប់ពីឈ្នះក្រុមស៊ាំម៉ូរ៉ៃភូមិតាកឹង ១-៣។

ការប្រកួតនៅថ្ងៃសៅរ៍ទី៩ ខែមីនា ពូល “ជ” វេលាម៉ោង៨ព្រឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងបំបាក់ក្រុមសសយក ស្រុកកំពង់រោទិ៍ មិនឲ្យតដៃរួច ក្នុងលទ្ធផល ០-៧។ នៅពូល “ក” វេលាម៉ោង១:៣០នាទីរសៀល សសយកក្រុងបាវិត លត់ក្រុម SPIDERS FT យ៉ាងចាស់ដៃក្នុងលទ្ធផល ១៤-២ ហើយនៅពូលជាមួយគ្នានេះ វេលាម៉ោង៣:៣០នាទី រសៀល ក្រុមភូមិយើង អេហ្វស៊ីបានបរាជ័យក្រោមថ្វីជើងក្រុម WE ARE CHONG PREK ដោយលទ្ធផល ១-៥។

និយាយពីលទ្ធផលនៅថ្ងៃអាទិត្យ ទី១១ ខែមីនា ពូល “ខ” វេលាម៉ោង៨ព្រឹក ក្រុមពពែត អេហ្វស៊ី យកបាន៣ពិន្ទុពីក្រុមយុវជនច្រកលាវតាមរយៈជ័យជម្នះ ២-១។ នៅពូលជាមួយគ្នានេះ វេលាម៉ោង១:៣០នាទីរសៀល ក្រុមយុវជនឃុំសម្បត្តិមានជ័យ បានចាញ់ UNITED SEZ ដោយលទ្ធផល ១-៣។ គូចុងក្រោយវេលាម៉ោង៣:៣០នាទីរសៀល សម្រាប់ពូល “គ” ក្រុមសៀងហៃរីហ្សតរកបាន៣ពិន្ទុពីក្រុមភូមិហ៊ីងតាមរយៈជ័យជម្នះ ២-៤។

ជើងឯកស្វាយរៀងខាប់រដូវកាលទី៦នេះមាន៨ពូល ដោយលេខ១ និងលេខ២នៃពូលនីមួយៗឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល។ រហូតដល់ពេលនេះ ពូល ក ខ គ ច និង ជ រកឃើញក្រុមលេខ១ និងលេខ២ឡើងវគ្គ១៦ក្រុមចុងក្រោយហើយ ខណៈពូល ឃ ង និង ជ រកឃើញ១ក្រុមដូចគ្នា។
ក្រុមដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយមាន
- ពូល “ក” ក្រុមសសយកក្រុងបាវិត និង ពូប្រុសលីងគួយ
- ពូល “ខ” ក្រុម UNITED SEZ និង យុវជនឃុំសម្បត្តិមានជ័យ
- ពូល “គ” ក្រុមសៀងហៃរីហ្សតFC និង ភូមិហ៊ីង
- ពូល “ឃ” ក្រុមយុវជនសាមគ្គី
- ពូល “ង” ក្រុមស្វាយទាបFC
- ពូល “ច” ក្រុមស្នងការដ្ខាននគរបាល ស្វ.រ និង ដារ៉ូពិទូសុខសាន្ត
- ពូល “ឆ” ក្រុមនគរបាលច្រកព្រំដែនបាវិត
- ពូល “ជ” ព្រះខ័នរាជស្វាយរៀង និង រមាសក្រហម


អត្ថបទ៖ វីរបុត្រ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


