កីឡា
កម្ពុជាត្រៀមបញ្ជូនយុវជនទៅហាត់នៅចិន៦ឆ្នាំត្រៀមព្រឹត្តិការណ៍សំខាន់ឆ្នាំ២០២៩
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិភាក្សាជាមួយតំណាងស្ថានទូតចិនប្រចាំកម្ពុជាស្តីពីគម្រោងបញ្ជូនយុវជនកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង។

លោក វ៉ាត់ ចំរើន មានប្រសាសន៍បានឲ្យដឹងបន្ទាប់ពីជំនួបពិភាក្សានៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ៖«តាមការពិភាក្សានេះគឺយើងពិនិត្យទៅលើគម្រោងស្នើសុំអាហារូបករណ៍ហ្វឹកហាត់ចាប់ពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៩ ជាការត្រៀមលក្ខណៈសម្បត្តិចំពោះការប្រកួតកីឡាយុវជនអាស៊ី។ នេះជាគម្រោងដ៏សំខាន់ក្នុងការលើកកម្ពស់គុណផលកីឡាកម្រិតខ្ពស់ដើម្បីជោគជ័យឆ្នាំ២០២៩។ ដូច្នេះអ្វីៗយើងត្រូវធ្វើផែនការទុកជាមុន ពីព្រោះឆ្នាំ២០២៩ជាកីឡាកម្រិតអាស៊ីដែលយើងត្រូវទទួលធ្វើម្ចាស់ផ្ទះ»។

«កិច្ចពិភាក្សាបានប្រព្រឹត្តទៅដោយរលូន។ សម្រាប់ MoU នេះយើងនឹងធ្វើសេចក្តីព្រាងឲ្យបានច្បាស់លាស់ដើម្បីឆ្លងថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអូឡាំពិក ដើម្បីសម្របសម្រួល និងឯកភាពគ្នាលើគោលការណ៍រៀបចំនេះ»។
ជាមួយគ្នានេះ លោក Wang Peng លេខាធិការទី១ស្ថានទូតចិនប្រចាំកម្ពុជាបានសាទរចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទទួលយកនូវគម្រោងស្នើសុំអាហារូបករណ៍របស់ភាគីកម្ពុជា។ គម្រោងនេះ នឹងទទួលបានជោគជ័យ ដូចគម្រោងទី១ដែលកម្ពុជារៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាគ្រោងធ្វើដំណើរទស្សនកិច្ចសិក្សាទៅប្រទេសចិនដើម្បីពិភាក្សា ហើយអាចឈានការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរកីឡារបស់ប្រទេសចិន។
នេះមិនមែនជាលើកទី១ទេដែលកម្ពុជាគ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន។ កាលពីឆ្នាំ២០២១ កម្ពុជាបានត្រៀមបញ្ជូនអត្តពលិកជាច្រើនប្រភេទកីឡាទៅហ្វឹកហាត់នៅចិនរយៈពេល២ឆ្នាំ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ កម្ពុជាទើបតែបានបញ្ជូនទៅនៅដើមឆ្នាំ២០២៣រហូតដល់កីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាកម្រិតអាស៊ីអាគ្នេយ៍។ ក្រោយចប់ស៊ីហ្គេម កម្ពុជាបានបន្តបញ្ជូនអត្តពលិកទៅហ្វឹកហាត់បន្ថែមទៀតដើម្បីបំពេញតាមគម្រោងរយៈពេល២ឆ្នាំ។

កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលមានប្រទេសទូទាំងទ្វីបអាស៊ីចូលរួម ដូច្នេះជាព្រឹត្តិការណ៍ធំមិនធ្លាប់សម្រាប់កម្ពុជាទទួលបន្ទុក។ ដើម្បីរៀបចំឲ្យទទួលបានជោគជ័យជាពិសេសលទ្ធផលរបស់កីឡាករ កីឡាការិនីក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាត្រូវរៀបចំអភិវឌ្ឍអត្តពលិករយៈពេលវែងដើម្បីឲ្យទទួលបានមេដាយច្រើនក្នុងនាមជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


