កីឡា
កីឡាករអ៊ីរ៉ង់ អាវីន រំភើបខ្លាំងមែនទែន ក្រោយឈ្នះ ព្រុំ សំណាង យប់មិញ
កីឡាករអ៉ីរ៉ង់ អាវីន មីប៊ូឌី (Arvin Mehboudi) បានឈ្នះពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរអមដោយប្រាក់រង្វាន់៥០០០ដុល្លារអាមេរិក បន្ទាប់ពីបានយកឈ្នះកីឡាករគុនខ្មែរ ព្រុំ សំណាង នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសង្វៀនថោន។

ការប្រកួតជម្រុះជុំទី១ អាវីន បានផ្តួលកីឡាករអាល្លឺម៉ង់ ភីលីប អេងហ្អើរ៉ូប ឲ្យសន្លប់ក្នុងទឹកទី១ តាមរយៈកណ្តាប់ដៃដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ ព្រុំ សំណាង បានផ្តួលកីឡាករអ៊ូបេគីស្ថាន ប៉ាស្កូ នីកូឡៃ ក្នុងទឹកទី១តាមរយៈជង្គង់។
នៅវគ្គផ្តាច់ព្រ័ត្របានតស៊ូគ្នា៣ទឹកពេញ ប៉ុន្តែកីឡាករទាំងពីរមិនសូវបានវ៉ៃគ្នាពេញល្អទេរហូតត្រូវបានអាជ្ញាកណ្តាលព្រមានដល់ទៅ៣ដង។ ព្រុំ សំណាង បានព្យាយាមវ៉ៃមួយតាមរយៈការទាត់ និងឆក់កណ្តាប់ដៃ ខណៈកីឡាករអ៉ីរ៉ង់ អាវីន ចេញកណ្តាប់ដៃ និងទាត់មានទម្ងន់។ ជាពិសេសរូបគេបានវាយមួយដៃចុងទឹកទី៣ឲ្យ សំណាង ដួលអុកគូថ។ ចប់ការប្រកួត ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឲ្យ អាវីន ទទួលបានជ័យជម្នះជាឯកច្ឆន្ទៈដើម្បីទទួលបានពានរង្វាន់ម៉ារ៉ាតុងគុនខ្មែរ។
តាមរយៈជ័យជម្នះនេះ កីឡាករអ៉ីរ៉ង់ អាវីន ពិតជាសប្បាយរីករាយយ៉ាងខ្លាង។ ទាំងកីឡាករ មិត្តភក្តិ និងអ្នកឲ្យទឹកបានលោតកញ្ជ្រោលសប្បាយរីករាយនៅលើសង្វៀន។ សកម្មភាពបែបនេះជារឿងល្អដែលកីឡាករបរទេសរីករាយនឹងការប្រកួតគុនខ្មែរ និងរួមចំណែកផ្សព្វផ្សាយគុនខ្មែរទៅក្រៅប្រទេស។

តាមពិតទៅកីឡាករអ៉ីរ៉ង់ អាវីន ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើក និងធ្លាប់ចាញ់ពិន្ទុតែម្តងគត់ ប៉ុន្តែប្រកួតជាច្រើនទៀតរូបគេទទួលបានជ័យជម្នះ។
លទ្ធផលរបស់ អាវីន មកប្រកួតនៅកម្ពុជា
- ចាញ់ពិន្ទុ ព្រុំ សំណាង កាលពីខែមេសា ឆ្នាំ២០២៣
- ផ្តួល ធន់ រិទ្ធី សន្លប់ទឹកទី២ កាលពី ខែតុលា ឆ្នាំ២០២៣
- ឈ្នះពិន្ទុ អ៊ុង វីរៈ កាលពីខែកញ្ញា ឆ្នាំ២០២៣
- ផ្តួល គឹម វាសនា ឲ្យសន្លប់ទឹកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៤
- ផ្តួល ភីលីប អេងហ្អើរ៉ូប (អាល្លឺម៉ង់) សន្លប់ទឹកទី១ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤
- ឈ្នះពិន្ទុ ព្រុំ សំណាង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


