កីឡា
សង្វៀនធំ I-1 ដាក់ ឈឿង ល្វៃ ដណ្តើមខ្សែក្រវាត់មាស ជាមួយ១៦ប្រទេស
សង្វៀនប្រដាល់ដ៏ធំប្រចាំនៅទីក្រុងហុងកុង ប្រទេសចិន I-1 នឹងរៀបចំព្រឹត្តិការណ៍ប្រកួតដ៏ធំមួយទៀតដែលប្រជុំដោយជើងខ្លាំងមកពីប្រទេស១៦ដើម្បីដណ្តើមខ្សែក្រវាត់មាសកម្រិតពិភពលោក ក្នុងនោះមានអ្នកលេងគុនខ្មែរជាតួដ៏សំខាន់។

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ សង្វៀន I-1 របស់ទីក្រុងហុងកុងបានប្រកាសថា ព្រឹត្តិការណ៍នឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល! ជើងឯកប្រដាល់១៦ ប្រទេសនឹងធ្វើឲ្យកក្រើកទីក្រុងហុងកុង។ ការប្រកួតដណ្តើមខ្សែក្រវាត់ I-1 World Muaythai Championships នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ជើងឯកមកពី១៦ប្រទេស នឹងត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់មាសនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤។
តាមការឲ្យដឹងពីកម្មវិធីគឺប្រទេសដែលចូលរួមមានទីក្រុងហុងកុង អ៉ីតាលី អាហ្សង់ទីន ទុយនេស៊ី ម៉ារ៉ុក លីប៊ី ន័រវែ យេមែន អ៉ីរ៉ង់ ប្រេស៊ីល ម៉ុងហ្គោលី ជប៉ុន ម៉ាឡេស៊ី ថៃ កម្ពុជា ហ្វីលីពីន នឹងជួបជុំគ្នាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមិនធ្លាប់មានពីមុន។

ទោះបីជាមិនទាន់ដឹងលំអិតយ៉ាងណា ប៉ុន្តែនៅក្នុងរូបភាពផ្សព្វផ្សាយ កម្មវិធីបានបង្ហាញពីកីឡាករកម្ពុជា ឈឿង ល្វៃ ដែលនឹងមានវត្តមានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ឈឿង ល្វៃ បានក្លាយជាកីឡាករកម្ពុជាទី១ក្នុងការគ្រងខ្សែក្រវាត់ម៉ាតុងកម្រិតពិភពលោក World Super-4 Championship បន្ទាប់ពីបានយកឈ្នះដៃគូ២នាក់ជាប់គ្នានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ប្រទេសចិន។ ពេលនោះ នៅជុំទី១ អ្នកលេងគុនខ្មែរបានផ្តួលកីឡាករថៃ Fahsang តាមរយៈជង្គង់ និងកែងឲ្យសន្លប់ក្នុងទឹកទី១ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអាល្លឺម៉ង់ Elysee Kochiese ដែលបានយកឈ្នះដោយពិន្ទុ។

តាមរយៈ ឈឿង ល្វៃ សង្វៀនប្រដាល់ I-1 បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសពីអ្នកគាំទ្រនៅប្រទេសកម្ពុជាដែលធ្វើឲ្យពួកគេកាន់តែមានកម្លាំងចិត្តក្នុងការបង្កើតកម្មវិធីថ្មីទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


