កីឡា
កីឡាករប្រណាំងរថយន្តកម្ពុជា២រូបឈ្នះជើងឯកនៅថៃ កើតចេញពីកម្លាំងសាមគ្គី
កីឡាករប្រណាំងរថយន្តកម្ពុជា២រូបគឺ វង្ស គឹមហួត និង ហេង បញ្ញា បានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ ដែលមានរថយន្តខ្លាំងសរុប២៨គ្រឿងចូលរួមបានបញ្ចប់ទៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយទទួលបានជោគជ័យ កីឡាករ វង្ស គឹមហួត បានលើកឡើងថា ជ័យជម្នះនេះគឺកើតចេញពីកម្លាំងសាមគ្គីគ្នារវាងក្រុមការងារបច្ចេកទេស និងថ្នាក់ដឹកនាំដែលមានលោក ឈិន ឈុំសីហា ប្រធានក្រុមជាអ្នកដឹកនាំ។ ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីលោក ទៀ ស្យាម លោក ទៀ សុខា និងក្រុមគ្រួសាររថយន្ត Off-Road រួមទាំង Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗទើបធ្វើឲ្យទទួលបានលទ្ធផលល្អបែបនេះ។

អ្នកបើកបរពោរពេញដោយបទពិសោធរូបនេះបន្តថា ការប្រណាំងនេះមានបញ្ហាប្រឈមខ្លាំង ជាពិសេសអាកាសធាតុដោយមានភ្លៀងយ៉ាងខ្លាំង ស្ថានភាពផ្លូវលេចទឹក ភក់ជ្រៅ ដីល្បាប់ និងគ្រលុកជ្រៅៗដែលបានធ្វើឲ្យកីឡាករមួយចំនួនបោះបង់ចោលការប្រកួត។ ដោយមើលឃើញពីស្ថានភាពផ្លូវ និងអាកាសធាតុកាន់តែអាក្រក់ គណៈកម្មការរៀបចំការប្រកួតបានសម្រេចកាត់ចោលពីរដំណាក់កាល និងប្រណាំងតែ៦ដំណាក់កាលសប៉ុណ្ណោះ ហើយការប្រកួតបានអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត។ ពិធីចែកពានរង្វាន់រៀបចំទាំងយប់ជ្រៅគឺវេលាម៉ោង២អាធ្រាតទើបចប់។

កីឡាករ វង្ស គឹមហួត សង្កត់ធ្ងន់ថា ៖«ជោគជ័យនេះ ជាកត្តាមួយដ៏ល្អសម្រាប់ជម្រុញសមត្ថភាពក្រុមការងារទាំងអស់ឲ្យកាន់តែស្ទាត់ជំនាញ ពង្រឹងចំណុចខ្វះខាត។ ជាពិសេសក៏ជាឱកាសាកល្បងរថយន្តប្រណាំងឲ្យកាន់តែល្អប្រសើរ និងរួចរាល់ត្រៀមការប្រកួតលើកក្រោយទៀត ដូចជា ការប្រណាំងនៅខេត្តកាន់ឆាណាក់បូរី និងខេត្តត្រាងផងដែរ។ ជ័យជម្នះរបស់យើងនេះទទួលបានការសាទរពីកីឡាករថៃ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ មានរថយន្តសរុបចំនួន៨២គ្រឿង សម្រាប់ Class កម្ពុជាចូលរួម មានរថយន្ត២៨គ្រឿងសុទ្ធជាជើងខ្លាំង។ កម្ពុជាបានបញ្ជូនរថយន្តសរុប៨គ្រឿង រថយន្តប្រណាំង២គ្រឿង និងរថយន្តក្រុមការងារ៦គ្រឿង ដឹកនាំដោយលោក ឈិន ឈុំសីហា។ ជាលទ្ធផលរថយន្តប្រណាំង VKH Team មានកីឡាករ វង្ស គឹមហួត និងហេង បញ្ញា ទទួលបានចំណាត់ថ្នាក់លេខ១ រីឯកីឡាករ ព្រំ រស្មី និង លាភ ហេង មិនទទួលបានចំណាត់ថ្នាក់ទេដោយសារបញ្ហាគ្រឿងម៉ាស៊ីន៕






អត្ថបទ៖ វីរបុត្រ
រូបភាព៖ សហព័ន្ធយានយន្តកម្ពុជា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


