កីឡា
អតីតគ្រូវៀតណាម Hang-seo កំពុងពិចារណាការងារថ្មីមុនចូលនិវត្តន៍
អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo កំពុងពិចារណជ្រើសរើសក្រុមចុងក្រោយដោយប្រុងប្រយ័ត្នក្នុងអាជីពជាគ្រូបង្វឹកមុនពេលចូលនិវត្តន៍។

លោក Park មិនបានធ្វើជាគ្រូបង្វឹក ចាប់តាំងពីបានចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្នុងខែមករា ឆ្នាំ២០២៣។ លោកត្រូវគេរំពឹងថា អាចនឹងទៅដឹកនាំក្រុមជម្រើសជាតិឥណ្ឌា ឬនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងក្លិបវៀតណាម ខណៈបច្ចុប្បន្នលោកជាទីប្រឹក្សាក្លិប Bac Ninh FC លីគទី២ ប្រទេសវៀតណាម។
តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង News1 ថា វានឹងក្លាយជាឱកាសចុងក្រោយក្នុងអាជីពជាគ្រូបង្វឹករបស់លោក Park នៅពេលលោកចាប់ផ្តើមការងារថ្មី។ កាលពីចុងខែមិថុនា កាសែត Times of India បានផ្សាយថា លោកស្ថិតក្នុងចំណោមបេក្ខភាពគ្រូបង្វឹក២៩១នាក់ ដែលបានដាក់ពាក្យដឹកនាំក្រុមជម្រើសជាតិឥណ្ឌា ប៉ុន្តែលោក Park បាននិយាយថា លោកមិនបានដាក់ពាក្យទេ។ ចុងក្រោយ ឥណ្ឌាបានតែងតាំងលោ Manolo Marquez សញ្ជាតិអេស្ប៉ាញជាគ្រូបង្វឹកថ្មី។

កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ DJ Management ជាក្រុមហ៊ុនតំណាងឲ្យ Park បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទាក់ទងលោកឲ្យដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ក្រុមការងាររបស់ Park បានប្រាប់សារព័ត៌មាន VnExpress ពីមូលហេតុទាក់ទងនឹងលោកចង់ដឹកនាំក្រុមជម្រើសជាតិឥណ្ឌា ដោយសារលោកមិនត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសអាស៊ីខាងត្បូង និងអាស៊ីខាងលិច។ ទន្ទឹមនឹងនេះពាក់ព័ន្ធបាល់ទាត់កម្ពុជាមានការអភិវឌ្ឍយឺតជាងប្រទេសក្នុងតំបន់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


