កីឡា
អ្នកប្រដាល់វ័យក្មេងជប៉ុន Matsuda ផ្ដួលជើងខ្លាំងថៃក្លាយជាម្ចាស់ខ្សែក្រវាត់
ជារឿងគួរឲ្យភ្ញាក់ផ្អើលកីឡាករវ័យក្មេងជប៉ុន Ryuki Matsuda បានផ្ដួលកីឡាករថៃ Khunsueklek Boomdeksian ដែលជាជើងខ្លាំងមិនដែលចាញ់សោះ៤១លើកចុងក្រោយ ឲ្យសន្លប់នៅទឹកទី២។

កីឡាករវ័យ១៨ឆ្នាំ Ryuki Matsuda មិនធ្វើឲ្យអ្នកគាំទ្រក្នុងប្រទេសខ្លួនខកចិត្ដឡើយ។ រូបគេធ្វើបានល្អមែនទែនក្នុងព្រឹត្តិការណ៍ Rajadamnern World Series Japan ក្នុងទីក្រុង Chiba ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Rajadamnern Bantamweight តាមរយៈការផ្តួលកីឡាករថៃក្នុងទឹកទី២។
ការប្រកួតបានចាប់ផ្តើមយ៉ាងរលូនក្នុងទឹកទី១ដោយកីឡាករទាំង២មិនសម្រុកគ្នាខ្លាំងទេ។ នៅទឹកទី២ជាវគ្គដែលកីឡាករជប៉ុន Matsuda រកចំណុចខ្សោយរបស់ដៃគូឃើញ។ រូបគេប្រើកណ្ដាប់ដៃឆ្វេងសំដៅទៅលើរាងកាយរបស់ Khunsueklek បន្ទាប់មក Matsuda បន្ដែមកណ្ដាប់ដៃស្តាំលឿនៗចំនួន៣ដៃទៀតសំដៅលើក្បាលធ្វើអ្នកប្រដាល់ថៃដួលហើយសន្លប់តែម្តង។

កីឡាករវ័យក្មេងជប៉ុន Ryuki Matsuda បានបង្កើតកំណត្រាយ៉ាងល្អ ក្រោយចាប់ផ្ដើមប្រឡូកក្នុងការប្រកួតឃីកបុងស៊ីងអាជីពចំនួន១៣លើកប៉ុណ្ណោះដោយមិនទាន់ស្គាល់បរាជ័យឡើយគឺឈ្នះ១២លើក (ផ្ដួលដៃគូឲ្យបោះបង់ការប្រកួត៥លើក) និងស្មើ១លើក។ បច្ចុប្បន្នរូបគេកំពុងឈរនៅលេខរៀងទី៧ ក្នុងតារាងចំណាត់អ្នកប្រដាល់ឃីកបុកស៊ីងល្អបំផុតរបស់ពិភពលោក ក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


