កីឡា
អត្តពលិកអ៊ីស្រាអែលត្រូវបានគំរាមសម្លាប់ ក្នុងអូឡាំពិក២០២៤
ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានបើកការស៊ើបអង្កេតដើម្បីរកឱ្យឃើញថាតើការគំរាមកំហែងមកពីណា? ការគំរាមកំហែងនេះត្រូវបានធ្វើឡើងតាមអ៉ីមែល ដែលឈានដល់គណៈប្រតិភូអូឡាំពិកអ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានរាយការណ៍ពីការពិតនេះ។

បច្ចុប្បន្នទីក្រុងប៉ារីសកំពុងស្ថិតក្នុងភាពរំជើបរំជួលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ុន្តែវាក៏ប្រឈមនឹងវិធានការសន្តិសុខដែលត្រូវបានបង្កើតឡើងដើម្បីធានាសុវត្ថិភាពពេញមួយព្រឹត្តិការណ៍។ វិធានការទាំងនេះត្រូវបានបង្ហាញឱ្យឃើញជាពិសេសក្នុងអំឡុងពេលពិធីបើក ហើយនឹងនៅតែមាន រហូតដល់ការប្រកួតបញ្ចប់នៅថ្ងៃទី១១ ខែសីហា។
ដើម្បីការពារកន្លែងប្រកួតកីឡាអូឡាំពិក ភូមិអូឡាំពិក និងតំបន់ទេសចរណ៍សំខាន់ៗ បុគ្គលិកយោធាប្រហែល ១៨,០០០នាក់ ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងកម្លាំងប៉ូលិសបន្ថែម។ កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខបានពង្រីកលើសពីការការពាររាងកាយ ដើម្បីរួមបញ្ចូលសន្តិសុខតាមអ៊ីនធឺណិត។ ជាឧទាហរណ៍ គណៈប្រតិភូអ៊ីស្រាអែលបានរាយការណ៍ថា បានទទួលអ៊ីមែលគំរាមកំហែងសំដៅទៅលើអត្តពលិក ៣នាក់របស់ខ្លួន។

សម្រាប់ពេលនេះមិនទាន់មានការទាក់ទងនឹងការគំរាមកំហែងមកពីណាទេ។ អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប៉ូលិសកំពុងព្យាយាមលុបទិន្នន័យដែលបានផ្សព្វផ្សាយទាំងនេះចេញពីបណ្តាញសង្គម។
បារាំងបានត្រៀមការរៀបចំពិសេសមួយដើម្បីការពារគណៈប្រតិភូអ៊ីស្រាអែល ដោយសារតែស្ថានការណ៍នៅហ្គាហ្សា។ អំពើហិង្សានៅទីនោះ និងប្រតិកម្មជុំវិញពិភពលោកមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ រឿងដដែលនេះកំពុងកើតឡើងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។
នៅក្នុងពិធីបើក អ្នកកាន់ទង់ជាតិរបស់ប៉ាឡេស្ទីន កីឡាករ Waseem Abu Sal បានពាក់អាវយឺតដែលមានពណ៌នាអំពីកុមារដែលត្រូវបានទម្លាក់គ្រាប់បែកនៅក្នុងប្រទេសរបស់ខ្លួន។ រឿងស្រដៀងនេះ អ៊ីរ៉ាក់ ក៏បានស្នើសុំមិនឱ្យទង់ជាតិរបស់អ៊ីស្រាអែល នៅក្នុងព្រឹត្តិការណ៍កីឡាជាមួយនឹងទង់ជាតិរបស់ខ្លួនផងដែរ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


