កីឡា
កីឡាករឃីកបុកស៊ីងលំដាប់កំពូល៣រូបលើលោកទម្ងន់៥៨គីឡូក្រោម
ឃីកបុកស៊ីងជាប្រភេទកីឡាកំពុងពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញពីកីឡាករឃីកបុកសុីងកំពូល៣នៅក្នុងពិភពលោកដែលរៀបចំឡើងដោយស្ថាប័ន Beyond Kick ក្នុងទម្ងន់៥៨គីឡូក្រាម។

១. កីឡាករ Taito Gunji
អ្នកប្រដាល់ឃីកបុកសុីងវ័យ២៥ឆ្នាំសញ្ជាតិជប៉ុន Taito Gunji កំពុងឈរលេខ១ នៅតារាងចំណាត់ឃីកបុកសុីងពិភពលោកសម្រាប់ទម្ងន់៥៨គីឡូកក្រោម។ រូបគេធ្វើបានយ៉ាងល្អ មិនចាញ់សោះក្នុងការប្រកួត១៣លើកចុងក្រោយគិតចាប់តាំងទីឆ្នាំ២០២០។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ Taito Gunji ឈ្នះខ្សែក្រវាត់ចំនួន២ខ្សែ និងបានឡើងការពារខ្សែក្រវាត់ជោគជ័យ១លើក។
ខ្សែក្រវាត់ទី១ K-1 Featherweight Championship កីឡាករ Taito Gunji បានយកឈ្នះមិត្តរួមជាតិ Tatsuya Tsubakihara កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ និងខ្សែក្រវាត់ទី២ K-1 World Featherweight ឈ្នះកីឡាករ Toma Tanabe កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅថ្ងៃទី១២ ខែមីនា Taito Gunji បានឡើងការពារខ្សែក្រវាត់ K-1 Featherweight Championship ជោគជ័យ ក្រោយយកឈ្នះកីឡាករថៃ Petchkoson។ យោងតាមសមិទ្ធផលខាងនេះបានជួយឲ្យរូបគេឈរលេខ១ ក្នុងតារាងចំណាត់ឃីកបុកសុីងពិភពលោកក្នុងប្រភេទទម្ងន់៥៨គីឡូកក្រោម។

២. កីឡាករ Keisuke Monguchi
កីឡាករឃីកបុកសុីង Keisuke Monguchi វ័យ២៩ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់ឃីកបុងសុីងពិភពលោក។ រយៈពេល២ឆ្នាំចុងក្រោយ អ្នកប្រដាល់ជប៉ុនរីបនេះបានឈ្នះខ្សែក្រវាត់១គ្រឿងនៅស្ថាប័ន RISE ក្នុងប្រទេសជប៉ុន និងបានឡើងការពារម្ដង។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កីឡាករ Keisuke Monguchi បានយកឈ្នះខ្សែក្រវាត់ RISE Featherweight ក្រោយឈ្នះមិត្តរួមជាតិកីឡាករ Taisei Umei ហើយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រូបគេឡើងការពារខ្សែក្រវាត់បានជោគជ័យ តាមរយៈជ័យជម្នះលើកីឡាករជប៉ុន Kaito Sakaguchi ក្នុងកម្មវីធី RISE 161 ។ ២ឆ្នាំចុងក្រោយ កីឡាករ Monguchi បានប្រកួត៧លើក ក្នុងនោះឈ្នះ៦លើក និងចាញ់១លើក។

៣. កីឡាករ Kyo Kawakami
អ្នកប្រដាល់ឃីកបុកសុីងជប៉ុន Kyo Kawakami វ័យ២៤ឆ្នាំ ស្ថិតនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ឃីកបុងសុីងពិភពលោក។ ៣ឆ្នាំចុងក្រោយ កីឡាករវ័យក្មេង Kyo Kawakami ធ្វើបានល្អគួរសម ក្រោយរូបគេបានឈ្នះខ្សែក្រវាត់ Shoot Boxing Featherweight នៅស្ថាប័ន Shoot Boxing កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ មួយឆ្នាំក្រោយមកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រូបគេបានបាត់បង់ខ្សែក្រវាត់វិញ ក្រោយចាញ់មិត្តរួមជាតិ Kotaro Yamada។ ទោះបីធ្វើមិនសូវបានល្អ ប៉ុន្តែលទ្ធផលការប្រកួតនៅរយៈពេល៣ឆ្នាំចុងក្រោយបានធ្វើឲ្យ Kawakami ឡើងឈរ៣ ក្នុងតារាងចំណាត់ថ្នាក់ឃីកបុងសុីងពិភពលោក។
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


