កីឡា
ត្រៀមបញ្ជូនគ្រូបង្វឹកអត្តពលកម្មជាស្ត្រីដំបូងទៅសិក្សាវគ្គកម្រិត២នៅអាល្លឺម៉ង់
ភ្នំពេញ ៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហើបឲ្យដឹង ថា សហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹកកម្រិត២ទៅសិក្សាវគ្គគ្រូ បង្វឹក (Scholarships for trainer course) នៅប្រទេសអាឡឺម៉ង់ រយៈពេល ១ឆ្នាំ សម្រាប់ឆ្នាំ២០២១-២០២២ ក្រោយ ពីបានបញ្ជូនទៅសិក្សា ៣នាក់ ម្តងរួចមកហើយ។

លោកហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការិយាល័យកិច្ចការបរទេសនៃស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍សម្រាប់វគ្គគ្រូបង្វឹក (Scholarships for trainer course) នៅសមាគមកីឡាអត្តពលកម្មអាល្លឺម៉ង់ សហការជាមួយសាកលវិទ្យាល័យដៃគូនៅប្រទេសអាល្លឺម៉ង់ រយៈពេល១២ខែ សម្រាប់ឆ្នាំ ២០២១ -២០២២ ក្នុងកម្រិតសញ្ញាបត្រ Athletics Coaching Diploma។

សម្រាប់បេក្ខជនជាគ្រូបង្វឹកដែលគិតថា ខ្លួនមានសមត្ថភាព និងចេះភាសាជំនាញត្រូវតែទៅការិយាល័យកិច្ចការបរទេសនៃស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ ដើម្បីសុំពាក្យដោយខ្លួនឯង ហើយរួចមកសហព័ន្ធ នឹងចេញលិខិតទទួលស្គាល់ជាផ្លូវការ។

លោកអគ្គលេខាធិការបន្ថែមទៀតថា កន្លងមកសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តធ្លាប់បញ្ជូនគ្រូបង្វឹកកម្រិត២ចំនួន៣នាក់ម្តងរួចហើយ ហើយដែលក្រោយពីការសិក្សា លោកបានយកចំណេះវិជ្ជាមកជួយបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីអត្តពលកម្មកម្ពុជាយើង ដូចជាលោក បូ ពុធរាត្រី ជាអគ្គលេខាធិការរង និងលោក រ័ត្ន សុជាតិ ជាគ្រូបង្វឹក។

ចំណែកលើកនេះ សហព័ន្ធមានគម្រោងបញ្ជូនគ្រូបង្វឹកជាស្ត្រីដំបូងរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកញ្ញា សុខ ស្រីលក្ខណ៍ ទៅរៀនវគ្គបណ្តុះបណ្តាលកម្រិត ២នេះ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


