កីឡា
លោក Rivaldo ជំរុញឲ្យប្រេសុីលហៅ Hulk និង Silva មកជួយវគ្គជម្រុះ World Cup
អតីតកីឡាករបាល់ទាត់ប្រេសុីល Rivaldo បានជំរុញឲ្យក្រុមគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលកោះហៅកីឡាករ Hulk និង Thiago Silva មកជួយក្រុមក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup ក្នុងតំបន់អាមេរិកខាងត្បូង។

ប្រេសុីលក្រោមការដឹកនាំរបស់លោក Dorival Junior បានចាញ់ក្រុមប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ដែលធ្វើឲ្យពួកគេឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងពិន្ទុ។ ការប្រកួតជាមួយប៉ារ៉ាហ្គាយ លោកគ្រូបង្វឹកបានដាក់តារាឆ្នើម Real Madrid ទាំង៣នាក់គឺ Vinicius, Rodrygo និង Endrick ក្នុងតំបន់ប្រយុទ្ធ ប៉ុន្តែជាលទ្ធផលពួកគេមិនអាចរកគ្រាប់ស៊ុតបញ្ចូលទីឡើយ។
ក្រោយឃើញទម្រង់លេងមិនសូវល្អ លោក Rivaldo ជាសមាជិកជួយឲ្យប្រេសុីលឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ២០០២ បានណែនាំឲ្យយកខ្សែប្រយុទ្ធ Hulk និងខ្សែការពារ Fluminense របស់ក្រុម Atletico Mineiro និង Thiago Silva គួរតែត្រូវបានកោះហៅមកជួយក្រុមជម្រើសជាតិវិញ។ Hulk បានតំណាងឲ្យប្រេស៊ីលចុងក្រោយបំផុតនៅក្នុងឆ្នាំ២០២១។ អតីតខ្សែការពារ Chelsea កីឡាករ Thiago Silva មិនត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិប្រេសុីល បានចាប់តាំងពីការចាញ់ការប្រកួត World Cup ឆ្នាំ២០២២ នៅវគ្គ៨ក្រុមចុងក្រោយក្រោមស្នាដៃក្រូអាត។

នៅក្នុងបទសម្ភាសន៍ជាមួយ Betfair លោក Rivaldo បាននិយាយថា ៖«តាមអ្វីដែលខ្ញុំបានឃើញក្នុងការប្រកួតកាលពីម្សិលមិញ ប្រសិនបើអ្នកហៅ Hulk មក ទោះបីវាមិនមែនជាកាប្រកួត World Cup ជុំចុងក្រោយក៏ដោយ ប៉ុន្តែគាត់នឹងក្លាយជាជំនួយដ៏ធំធេងក្នុងវគ្គជម្រុះនេះ។ Thiago Silva គួរត្រឡប់មកវិញដើម្បីជួយក្រុម។ ពួកគេអាចទប់ទល់នឹងសម្ពាធ»។
Rivaldo បានរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ប្រេស៊ីលជាមួយប៉ារ៉ាហ្គាយ ហើយបានចាត់ទុកជាការលេងដ៏អន់បំផុត។
លោកបានបន្ថែមថា ៖«វាមិនមែនជាការលេងរបស់ប្រេស៊ីល ដែលអ្នកគាំទ្រចង់ឃើញនោះទេ។ ប្រសិនបើយើងចាញ់ក្រុមឈីលី វានឹងកាន់តែស្មុគស្មាញ»៕
ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


