កីឡា
ថៃបញ្ជូនអត្តពលិក១៩នាក់ប្រកួតឃីកបុកស៊ីងអាស៊ី ខណៈកម្ពុជាមានច្រើនជាងគេ
យោងតាមទិន្នន័យរបស់សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីបានបង្ហាញពីប្រទេសចំនួន២៣បានចុះឈ្មោះចូលរួមប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទចាប់ពីថ្ងៃទី៨ ដល់ទី១៣ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងចំណោមប្រទេសទាំង២៣មានតែម្ចាស់ផ្ទះកម្ពុជាបានចុះឈ្មោះកីឡាករ កីឡាការិនីច្រើនជាងគេរហូតដល់៦១នាក់។ បន្ទាប់មក អ៉ីរ៉ាក់ មាន៤៨នាក់ ឥណ្ឌាមាន៤៥នាក់ កាហ្សាស្ថានមាន៤១នាក់ និងអ៉ីរ៉ង់មាន២៧នាក់។
ថៃចុះឈ្មោះកីឡាករ កីឡាការិនី១៩នាក់ ឥណ្ឌូណេស៊ី២០នាក់ វៀតណាម៣៣នាក់ ហ្វីលីពីន២៧នាក់ និងម៉ាឡេស៊ី១នាក់ ប៉ុន្តែមិនមានវត្តមានឡាវ សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រខាងកើត និងព្រុយណេឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ជប៉ុន ដែលសំបូរកីឡាករ កីឡាការិនីផ្នែកឃីកបុកស៊ីងមិនបានចុះឈ្មោះចូលរួមប្រកួតឡើយ។
ខាងក្រោមជាបញ្ជីឈ្មោះអត្តពលិកទាំង២៣ប្រទេស
- កម្ពុជា មានអត្តពលិក៦១នាក់
- បារ៉ែន មានអត្តពលិក២នាក់
- ឆាយនីស តៃប៊ិ មានអត្តពលិក១០នាក់
- ហុងកុង មានអត្តពលិក៩នាក់
- ឥណ្ឌា មានអត្តពលិក៤៥នាក់
- ឥណ្ឌូណេស៊ី មានអត្តពលិក២០នាក់
- អ៉ីរ៉ាក់ មានអត្តពលិក៤៨នាក់
- អ៉ីរ៉ង់ មានអត្តពលិក២៧នាក់
- ហ្សកដានី មានអត្តពលិក៩នាក់
- កាហ្សាស្ថាន មានអត្តពលិក៤១នាក់
- គុយវែត មានអត្តពលិក១២នាក់
- គីជីស្ថាន មានអត្តពលិក៣នាក់
- ម៉ាឡេស៊ី មានអត្តពលិក១នាក់
- បាគីស្ថាន មានអត្តពលិក៦នាក់
- ចិន មានអត្តពលិក១២នាក់
- ហ្វីលីពីន មានអត្តពលិក២៧នាក់
- កូរ៉េខាងត្បូង មានអត្តពលិក៤នាក់
- អារ៉ាប៊ីសាអ៊ូឌីត មានអត្តពលិក៧នាក់
- ស៊ីរី មានអត្តពលិក៥នាក់
- ថៃ មានអត្តពលិក១៩នាក់
- អារ៉ាប់រួម អត្តពលិក៦នាក់
- អ៊ូបេគីស្ថាន មានអត្តពលិក២៥នាក់
- វៀតណាម មានអត្តពលិក៣៣នាក់
ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ មានប្រភេទលើសង្វៀន (Ring Styles)គឺ Full Contact, Low Kick និង K1-Styles ខណៈសង្វៀនលើកក្តារ (Tatami Stayles) មាន Points Fighting, Light Contact, Kick Light និងប្រភេទសម្តែង Musical Forms។ សរុបទាំងអស់មាន១១០វិញ្ញាសា (១១០មេដាយមាស ១១០មេដាយប្រាក់ និង២២០មេដាយសំរិទ្ធ)៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


