កីឡា
ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ចាប់ផ្ដើមនៅចុងខែវិច្ឆិកា
លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានកីឡាសិស្ស និស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យលើការងារប្រកួតកីឡាសិស្សបឋម ថ្នាក់ជាតិ លើកទី១ កាលពីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីពន្យាពេលអស់ពេលជាច្រើនខែ ដោយសារមេរោគCOVOID-19 ។
លោក លោក ដួង មាសចំរើន បានថ្លែងនៅសាលប្រជុំនាយកដ្ឋានសិស្ស និស្សិត នៃពហុកីឡដ្ឋានជាតិថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ នឹងត្រូវប្រព្រឹត្តធ្វើ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលតាមគម្រោងកម្មវិធីប្រចាំឆ្នាំ គឺត្រូវធ្វើចាប់ពីថ្ងៃ ទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ តែដោយសារមេរោគ COVOID -19 ទើបកាលបរិច្ឆេទ ត្រូវលើកបែបនេះ។

លោក ដួង មាសចំរើន បានឱ្យដឹងទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ មាន៨ប្រភេទ កីឡា រួមមាន កីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF។
សម្រាប់ទីលានយើងបានជ្រើសរើសទីលានចំនួន៤ ក្នុងនោះ មានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំ ពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និង វិទ្យាល័យបឹង កេងកង៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


