កីឡា
ក្រុមជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីកីឡា១០៥១នាក់ បានបញ្ចប់ការចាក់វ៉ាក់សាំងហើយ
កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា រួមជាមួយគ្រូបង្វឹកនិងមន្ត្រីដឹកនាំផងនោះ បានបញ្ចប់ការចាក់វ៉ាក់សាំងការ ពារមេរោគកូវីដ១៩រួចរាល់ជាស្ថាពរហើយ កាលពីនៅថ្ងៃទី១៥មីនាម្សិលមិញ នៅមន្ទីរពេទ្យព្រះកេតុមាលា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ឆ្នាំ២០២៣ (CAMSOC)មានប្រសាសន៍ថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ គឺជាថ្ងៃចាក់បញ្ចប់នៃក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ថ្នាក់មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០៥១នាក់ ដើម្បីត្រៀមលក្ខណៈចេញទៅចូលរួមប្រកួតក្នុងឆ្នាំ២០២១នេះ។

លោកអគ្គលេខាធិការ វ៉ាត់ ចំរើន សង្កត់ ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាមបណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ កីឡាការិនីជម្រើសជាតិនានាត្រូវបានរៀបចំឲ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិ ភាព និងនៅតាមផ្ទះរៀងៗខ្លួន។
លោកសំណូមដោយស្នើសុំឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវគោរពតាមកម្មវិធី ហ្វឹកហាត់របស់គ្រូបង្វឹកជាតិនិងអន្តរជាតិឱ្យបានហ្មត់ចត់ជាទីផុត។លោកសង្កត់ធ្ងន់ថា ប្រសិនបើមិនបានហ្វឹកហាត់ឲ្យបានដិត ដល់នោះទេនឹងមានបញ្ហាកម្លាំងកាយសុខភាពរបស់ពួកគាត់នៅពេលចូលហ្វឹកហាត់ឡើងវិញនោះជាក់ជាមិនខាន។ ដូច្នេះហើយនៅក្នុងស្ថានភាពរំសាយនៃការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនេះ កីឡាករ កីឡាការិនីជម្រើសជាតិដាច់ខាតមិនត្រូវសម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឲ្យឡើងទម្ងន់ឡើយហើយដាច់ខាតត្រូវតែមានភាពច្បាស់លាស់ ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឲ្យបានល្អ នៅក្នុងពេលដែលមិនបានហ្វឹកហាត់ជុំគ្នានេះ។

គួរបញ្ជាក់ថាតាមការគ្រោងទុកក្រុមជម្រើសជាតិទាំងអស់នេះ គឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយនៅថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃចាក់បញ្ចប់ដែលមានចំនួន ១០៥១នាក់។ នៅថ្ងៃចាក់បញ្ចប់នេះ គេសង្កេតឃើញថា កីឡាករកីឡាការិនីជម្រើសជាតិមួយចំនួន ជាពិសេសគឺក្រុមកីឡាករបាល់ទាត់ ដែលមានការប្រកួតតាំងពីថ្ងៃទី២ទី៣និងទី៤ខែ មីនាកន្លងមកនោះ មិនទាន់បានចាក់ទេ ដូច្នេះនៅថ្ងៃ១៥មីនា គឺពួកគាត់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចប់បញ្ជីដែលមានចំនួនសរុប ១០៥១នាក់នេះ៕
អត្ថបទ៖ វិសិទ្ធ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១០ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


