កីឡា
តិចច្រឡំជាតារាម៉ូដែល តាមពិតកីឡាការិនីអូស្ត្រាលីស៊ិចស៊ីត្រូវវ៉ៃថ្ងៃសុក្រនេះ
កីឡាការិនីប្រដាល់អូស្ត្រាលីនាង Alma Junika ត្រូវឡើងសង្វៀន ONE Championship ដើម្បីសាកសមត្ថភាពជាមួយម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក Janet Dodd នៅព្រឹត្តិការណ៍ ONE: Fists of Fury III។

មុនជំនួបនារីស្រស់សោភាជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកនាថ្ងៃសុក្រ ទី១៩ ខែមីនា ចុងសប្តាហ៍នេះពីកីឡដ្ឋាន Singapore Indoor Stadium ឈានជើងចូលមក យើងខ្ញុំសូមបង្ហាញប្រវត្តិខ្លះៗរបស់កីឡាការីអូស្ត្រាលី។

ក្រឡេកមើលរូបភាពជាច្រើននៅលើគណនី Instagram របស់នាងបង្ហាញឲ្យឃើញពីរូបភាពស្រស់ស្អាត និងស៊ិចស៊ីគួរឲ្យទាក់ទាញដែលស័ក្តិសមជាតារាបង្ហាញម៉ូដ ឬក៏តារាសម្តែងជាដើម។

ប៉ុន្តែបើតាមដានពីប្រវត្តិរូបវិញទើបដឹងថា Alma Junika កីឡាការិនីប្រដាល់សេរីដ៏ឆ្នើមម្នាក់។ នាងកើតនៅទីក្រុងឡូហ្គេត រដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់នាងមានប្រភពដើមពីបាល់បានី និងកូសូវ៉ូ ប៉ុន្តែពួកគាត់អន្តោប្រវេសទៅប្រទេសអូស្ត្រាលីដើម្បីស្វែងរកទីជម្រកថ្មី មុនពេលនាងបានកើតមក។

ដើមឡើយនាងចាប់អារម្មណ៍នឹងកីឡាបាល់ទាត់ទេ ប៉ុន្តែក្រោយមកគេណែនាំនាងឲ្យហាត់ប្រដាល់មួយថៃនៅពេលនាងអាយុទើប៨ឆ្នាំ ហើយក៏ចាប់ចិត្តស្រឡាញ់ខ្លាំងពីពេលនោះតែម្តង។

នៅទឹកដីអូស្ត្រាលី នាងបានក្លាយជាការិនីប្រដាល់មួយថៃឆ្នើមម្នាក់ និងបានឈ្នះជើងឯកថ្នាក់ជាតិកម្រិតយុវជនជាច្រើនលើក។

បន្ទាប់មក នាងបានចាប់យកជំនាញប្រដាល់មួយថៃជាអាជីព។ នាងបានឈ្នះខ្សែក្រវាត់អូស្ត្រាលី WMC និងបន្តឈ្នះខ្សែក្រវាត់មួយថៃពិភពលោកកម្រិត WBC និង IPCC ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែ ក្រោយពេលនាងឈានដល់អាយុ១៨ឆ្នាំ។

ក្រោយមក Alma Junika បានបោះជំហានចូលស្ថាប័នពិភពលោក ONE Championship និងបានប្រកួតដំបូងជាមួយកីឡាការិនី Stamp Fairtex ដើម្បីដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកប៉ុន្តែបន្ទាប់ពីតស៊ូ៥ទឹកពេញ នាងបានចាញ់ពិន្ទុ។

ពេលនេះកីឡាការិនីអូស្ត្រាលីដ៏ស្រស់ស្អាតទទួលបានឱកាសសាកសមត្ថភាពជាមួយកីឡាការិនីអាមេរិក Janet Dodd ដែលជាអ្នកដណ្តើមយកខ្សែក្រវាត់ឃីកបុកសីងពិភពលោកបានសម្រេចពីStamp Fairtex កាលពីឆ្នាំ២០២០។

សម្រាប់ការប្រកួតនៅថ្ងៃសុក្រ ទី១៩នេះ ទាំងនាង Alma Junika និង Janet Dodd ក្នុងជំនួបមិត្តភាព ប៉ុន្តែអ្នកទាំងពីរដាក់គោលយកខ្សែក្រវាត់មួយថៃពិភពលោកដែល Stamp Fairtex បានរបូតពីខ្លួនធ្លាក់ទៅជើងខ្លាំងប្រេស៊ីល Allycia Rodigue។

ដូច្នេះអ្នកឈ្នះអាចនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកពីកីឡាការិនីប្រេស៊ីល Allycia Rodigue៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


