កីឡា
សារមន្ទីរថ្មីរបស់ Ronaldo នៅហុងកុងនឹងបើកដំណើរខែកក្កដា
សារមន្ទីរ CR7 តំណាងឲ្យកំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo ស្ថិតនៅមជ្ឈមណ្ឌលផ្សារទំនើប K11 Musea ក្នុងខណ្ឌ Tsim Sha Tsui ទីក្រុងហុងកុង គ្រោងនឹងបើកជាផ្លូវការនាខែកក្កដាខាងមុខនេះ។

សំបុត្រចូលរួមទស្សនាសារមន្ទីររបស់ Ronaldo នៅហុងកុងនឹងចាប់ផ្ដើមដាក់លក់នៅថ្ងៃទី៥ ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់កីឡាករឈានចូលវ័យ៤០ឆ្នាំ។ សំបុត្រ Early Bird និង VIP នឹងមានលក់នៅកាលបរិច្ឆេទ ខណៈសំបុត្រទូទៅនឹងដាក់លក់នៅថ្ងៃទី២៤ ខែកុម្ភៈ វេលាម៉ោង១១ព្រឹក តាមរយៈប្រព័ន្ធអនឡាញ Klook និង Ctrip ក៏ដូចជាគេហទំព័រផ្លូវការរបស់ K11។ នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍។
សំបុត្រចូលទស្សនាទូទៅមានតម្លៃ១៨០ដុល្លារហុងកុង (ប្រមាណ២៣ដុល្លារអាមេរិក) សម្រាប់មនុស្សពេញវ័យ និងតម្លៃ១៩ដុល្លារអាមេរិក សម្រាប់កុមារ និងមនុស្សចាស់ ជាមួយនឹងការបញ្ចុះតម្លៃ១០%។

សារមន្ទីរក៏នឹងផ្តល់ជូននូវសំបុត្រ VIP ជាច្រើនកម្រិតផងដែរ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលអត្ថប្រយោជន៍ផ្តាច់មុខដូចជារួមមានទំនិញដែលមានកំណត់ ដំណើរទេសចរណ៍ និងការចូលទៅកាន់តំបន់ពិសេសនៅក្នុងសារមន្ទីរ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


