កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ ជាជំនួបស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្រក្នុងសប្តាហ៍ដំបូង
ការប្រកួតរវាងក្លិប ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើលដ៍ ជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់សប្តាហ៍បើកឆាកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការបង្ហាញទម្រង់លេងនៅលើទីលានរបស់ ព្រះខ័នរាជស្វាយរៀង អ្នកគាំទ្របានឃើញខ្លះៗហើយនៅពេលពួកគេប្រកួតជាមួយ ភ្នំពេញក្រោន កាលពីថ្ងៃទី៣ ខែសីហា ដើម្បីដណ្តើមពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់ ប៉ុន្តែអ្នកគាំទ្រមិនទាន់បានឃើញទម្រង់លេងរបស់ ណាហ្គាវើលដ៍ឡើយ។
ពេលនោះ ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយការទាត់ ១១ ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផល ៥-៣ បន្ទាប់ពីស្មើគ្នា ២-២។ កីឡាករគួរឲ្យចាប់អារម្មណ៍បំផុតគឺខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Preprah ដែលស៊ុតបាន ២ គ្រាប់ និងក្លាយជាកីឡាករល្អប្រចាំការប្រកួត។ រូបគេមានល្បឿនលឿន និងបច្ចេកទេសល្អ។ ព្រះខ័នរាជស្វាយរៀង ក៏បានដាក់កីឡាករល្អៗឲ្យលេងដែរគឺ សៀង ចន្ធា, យូឌៃ អូកាវ៉ា, Bounphachan Bounkong និង Christian Roque ហើយនៅកីឡាករជាច្រើនទៀតដែលមិនទាន់បានបង្ហាញខ្លួន។ តាមមើល ទម្រង់លេងមើលឃើញថា ព្រះខ័នរាជស្វាយរៀង ព្យាយាមការពារ និងវាយបក។

ក្រោយចប់ការប្រកួត លោក Mattew McConkey គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ៖«ការប្រកួតផ្លូវការទី១សម្រាប់រដូវកាលនេះ មិនមែនជាកម្រិតដែលយើងចង់បានទេ ប៉ុន្តែគ្រប់គ្រាន់ឲ្យយើងឈ្នះពានបាន។ សម្លឹងឆ្ពោះទៅរកការបើករដូវកាលថ្មីនៃលីគបាល់ទាត់កំពូលកម្ពុជានៅសប្តាហ៍ក្រោយ»។
និយាយពីណាហ្គាវើលដ៍វិញបានរៀបចំជើងកីឡាករគួរឲ្យចាប់អារម្មណ៍ដែរ ជាពិសេសពួកគេនាំចូលកីឡាករប្រេស៊ីល ៥ នាក់ ក្នុងចំណោមកូតាកីឡាករបរទេស ៦ នាក់។ ពួកគេមានខ្សែការពារប្រេស៊ីល Mateus Martins ១នាក់ ខ្សែបម្រើប្រេស៊ីល ២នាក់គឺ Wisney Junio និង Lucas Oliveira ព្រមទាំងខ្សែប្រយុទ្ធប្រេស៊ីល២នាក់គឺ Weyderson China និង Lucas Venoto ហើយខ្សែប្រយុទ្ធជប៉ុន ១ នាក់គឺកីឡាករ Yusuke Minagawa។
មុនពេលរដូវកាលថ្មីចូលដល់ ណហ្គាវើលដ៍ បានទៅប្រកួតកម្តៅសាច់ដុំជាមួយក្រុមខ្លាំងៗនៅប្រទេសវៀតណាម ហើយក៏ទទួលបានលទ្ធផលល្អដែរ។ ដូច្នេះច្បាស់ណាស់ អ្នកគាំទ្រទន្ទឹងរង់ចាំមើលទម្រង់លេងរបស់ក្រុមដែលដឹកនាំដោយលោកគ្រូ ឃីម បូរី។
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា ២២ លើក ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ឈ្នះ ១៤ លើក និង ណាហ្គាវើលដ៍ ឈ្នះ ៤ កលើក ហើយស្មើគ្នា ៤ លើក។
ស្ថិតិជួបគ្នា ៥ លើកចុងក្រោយ
- ព្រះខ័នរាជស្វាយរៀង ២-១ ណាហ្គាវើលដ៍ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ៤-០ ណាហ្គាវើលដ៍ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ២-០ ណាហ្គាវើលដ៍ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ២-០ ណាហ្គាវើលដ៍ (លីគ ២០២៤)
- ព្រះខ័នរាជស្វាយរៀង ៦-០ ណាហ្គាវើលដ៍ (ពានសម្តេចតេជោ ២០២៤)
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


