កីឡា
តាំងពីចាប់អាជីពប្រដាល់មកដល់សព្វថ្ងៃ ឡៅ ចិត្រា ចាញ់សន្លប់តែ ២ដងគត់
ការសន្លប់របស់កីឡាករ ឡៅ ចិត្រា បានធ្វើឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែជារឿងកម្របំផុតចំពោះរូបគេដែលមានដៃគូ អាចវាយរហូតសន្លប់បែបនេះ ខណៈតាំងពីចាប់អាជីពមកធ្លាប់សន្លប់តែ ២ដងប៉ុណ្ណោះគិតត្រឹមប្រកួតចុងក្រោយ។

ចិត្រា ពេលចាញ់ Antonio Martinez
ឡៅ ចិត្រា ជាកីឡាករកំពូលមួយរូបរបស់កម្ពុជាដែលអ្នកគាំទ្រដឹងពីសមត្ថភាព ភាពខ្លាំង ធន់ និងបានទទួលស្គាល់គ្រប់គ្នាពីមិត្តរួមអាជីពក្នុងវិស័យប្រដាល់គុនខ្មែរ។ ទាំងបច្ចេកទេសក្បាច់ស្នៀត និងភាពធន់ រូបគេមានគ្រប់ទាំងអស់ និងមានតិចណាស់ដែលរូបគេបរាជ័យ។

ចិត្រា ពេលចាញ់ Antonio Martinez
យ៉ាងណាដោយសារបញ្ហាសុខភាពប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញ ឡៅ ចិត្រា មិនសូវចេញប្រកួតដូចកីឡាករគុនខ្មែរដទៃទៀតឡើយ។ ការអាក់ខានឡើងប្រកួតនេះបានធ្វើឲ្យរូបគេឡើងទម្ងន់ជាខ្លាំងរហូតប្រកួតចុងក្រោយវាយដល់ទៅ ៧០គីឡូក្រាមទៅហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារមិនសូវបានចេញប្រកួតនោះសមត្ថភាពរបស់ ឡៅ ចិត្រា ក៏បានធ្លាក់ចុះផងដែរដោយធ្វើមិនសូវបានល្អដូចកាលពីវ័យក្មេងៗឡើយ។

ចិត្រា ពេលចាញ់ Antonio Martinez
លោក ឡៅ ស៊ីណាត ដែលជាបងប្រុសរបស់ ចិត្រា ធ្លាប់បានឲ្យដឹងថា តាំងពីចាប់អាជីពប្រដាល់មកគឺប្អូនប្រុសលោកធ្លាប់ចាញ់សន្លប់ ១ដងកាលពីទើបចូលប្រដាល់ដំបូងៗដោយកាលនោះចាញ់កីឡាករថៃ។ ដោយសារតែរូបគេនៅខ្ចីទើបតែចូលហ្វឹកហាត់ទៀតហេតុនេះបានបាញ់រហូតសន្លប់កាលពីដំបូងនោះនៅសង្វៀនអាស៊ីអាគ្នេយ៍។

ចិត្រា ពេលចាញ់ Antonio Martinez
ងាកមកការប្រកួតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រដាល់ Land Of Peace ជាមួយកីឡាករអាមេរិក Antonio Martinezus បានផ្ដួលឲ្យ ឡៅ ចិត្រា រហូតដល់អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅទឹកទី២។ ការសន្លប់ក្រោមថ្វីដៃកីឡាករអាមេរិករូបនេះបានធ្វើឲ្យ ចិត្រា កើនកំណត់ត្រាសន្លប់ដល់ទៅ ២ដងហើយតាំងពីចាប់អាជីពប្រដាល់គុនខ្មែរប្រហែល ១០ឆ្នាំមកនេះ។

កីឡាករ ឡៅ ចិត្រា
ការសន្លប់របស់ ចិត្រា នេះជារឿងសោកស្ដាយមួយចំពោះអ្នកគាំទ្រគុនខ្មែរពិសេសនោះអ្នកគាំទ្រផ្ទាល់លើរូបគេកន្លងមក។ មានអ្នកគាំទ្រសុំឲ្យ ចិត្រា ខំពង្រឹងសមត្ថភាពឡើងវិញ និងនិយាយថា «ចង់ឃើញ ចិត្រា ពីមុនមកវិញ» ទៀតផង។ រង់ចាំមើលបន្ទាប់ពីការប្រកួតចាញ់សន្លប់នេះទៅតើ ឡៅ ចិត្រា នឹងពង្រឹងសមត្ថភាព អភិវឌ្ឍន៍ខ្លួនយ៉ាងណាបន្តទៀតក្នុងវិស័យប្រដាល់គុនខ្មែរនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


