យោងតាមទិន្នន័យតាមដានកប៉ាល់នៅច្រក Hormuz បង្ហាញថា កប៉ាល់ដឹកប្រេងចំនួន ៦គ្រឿង ផ្ទុកប្រេងរបស់អ៊ីរ៉ង់ត្រូវបង្ខំឱ្យត្រឡប់ទៅអ៊ីរ៉ង់វិញ
ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើសុំឱ្យសម្ព័ន្ធមិត្តទាំងអឺរ៉ុប-អាស៊ីជួយបើក Hormuz ឡើងវិញជាបន្តបន្ទាប់...
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានរិះគន់ទង្វើភាគីពីរធំៗ ដែលធ្វើឱ្យមានភាពតានតឹងកើនឡើងថ្មីៗក្នុងឈូងសមុទ្រពែរ្ស ដោយលើកឡើងថាវាជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាការបិទផ្លូវកងទ័ពជើងទឹក ហើយអ៊ីរ៉ង់អនុវត្តបញ្ច្រាសគោលនយោបាយដោយសេរីក្នុងច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់គឺជាកំហុសមួយរបស់ភាគីទាំងពីរ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យរក្សាការឆ្លងកាត់របស់កប៉ាល់តាមច្រកសមុទ្រ Hormuz ធ្វើឡើងជាធម្មតា ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយព្រះអង្គម្ចាស់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Mohammed bin Salma
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងទាំងអារម្មណ៍រីករាយកាលពីថ្ងៃសុក្រថា សមភាគីចិនរបស់លោក គឺប្រធានាធិបតី លោក ស៊ី ជីនពីង(Xi Jinping) មានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះការបើកច្រកសមុទ្រហ័រមូស( Hormuz) ឡើងវិញ ទោះបីជាអ៊ីរ៉ង់បញ្ជាក់ថា ចលនាផ្លូវទឹកយុទ្ធសាស្ត្រនេះនឹងត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយទីក្រុងតេហេរ៉ង់ក៏ដោយ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លើកឡើងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន AP ថា អឺរ៉ុបនៅសល់ប្រេងឥន្ធនៈសម្រាប់យន្តហោះប្រហែល៦សប្តាហ៍ទៀតប៉ុណ្ណោះ ដោយព្រមានពីការលុបចោលជើងហោះហើរដែលអាចកើតមានក្នុងពេលឆាប់ៗនេះ ប្រសិនបើការផ្គត់ផ្គង់ប្រេងនៅតែរារាំងដោយសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន ABC News ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។
រដ្ឋាភិបាលជប៉ុនលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូកំពុងតាមដានយ៉ាងដិតដល់ចំពោះប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលបានគ្រោងទុក ដើម្បីបិទច្រកសមុទ្រហ័រមូស(Hormuz) បន្ទាប់ពីការចរចាសន្តិភាពបរាជ័យកាលពីចុងសប្តាហ៍។