Connect with us

បច្ចេកវិទ្យា

រថយន្ត​Maxus D60​នឹង​ចូលខ្លួន​មក​ប្រកួតប្រជែង​ជាមួយ​រថយន្ត​Toyota Rush និង Mitsubishi Xpander លើ​ប្រភេទ​រថយន្ត SUV 7​កៅអី​

បានផុស

នៅ

​រថយន្ត​SUV​ខ្នាតតូច​៧​កៅអី​ បានក្លាយ​ជាការ​ពេញនិយម​ សម្រាប់​ការធ្វើដំណើរ​ផ្ទាល់ខ្លួន ឬ​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ ឬ​អាជីវកម្ម​ជាច្រើន​ទៀត​។ ដោយមាន​មនុស្ស​ជាច្រើន​ជ្រើស​រើស​យក​រថយន្ត​ប្រភេទ​SUV​ខ្នាតតូច​ទាំង​៧​កៅអី​ ដែល​បច្ចុប្បន្ន​មាន​លក់​នៅលើ​ទីផ្សារ​ជាមួយនឹង​ម៉ូ​ដែល​ជា​ច្រើន​ដែល​ទាក់ទាញ​។

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ ដែលមាន​ការ​រចនា​បែប​ស្ព័​រ និង​ផាសុកភាព លោកអ្នក​អាច​ពិចារណា​ពី​រថយន្ត Maxus D60, Toyota Rush និង Mitsubishi Xpander ដែល​ម៉ូ​ដែល​៣​នេះ​មានការ​ពេញនិយម​ខ្លាំង និង​បំពាក់​ដោយ​កៅអី​សម្រាប់​អ្នករួមដំណើរ​៧​នាក់ ​ក្នុង​តម្លៃ​ខ្ទង់​៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

– Toyota Rush 2021 តម្លៃ​លក់ $33,500: រថយន្ត​នេះ​ជា​ប្រភេទ​រថយន្ត MPV ខ្នាត​កណ្តាល ហើយ​វា​ក៏មាន​តម្លៃ​សមរម្យ ជាមួយនឹង​ការធានា​រយៈពេល​៣​ឆ្នាំ​។ រថយន្ត Toyota Rush បាន​ផលិតឡើង​ពី​តួ​រថយន្ត​ដូចគ្នា​នឹង​Toyota Avanza និង​រថយន្ត​ប្រភេទ​SUV​ខ្នាត​ធំ​របស់ Toyota Fortuner ។ ការ​រចនា​ផ្នែក​ខាងក្រៅ​របស់​វា​បាន​បំពាក់​មក​ជា​មួយ​អំពូល​កាត់​អ័ព្ទ​ខាងមុខ​ជាមួយ​នឹង​អំពូល​LED និង​អំពូល​ភ្លើង ​ដែល​ជា​ប្រភេទ​LED​រួមទាំង​គ្រឿង​លំអ​ខាងក្រោយ​ផង​ដែរ​។ រថយន្ត​នេះ​មាន​ប្រវែង​បណ្តោយ 4,435mm និង​ប្រវែង​ទទឹង 1,695mm​។ ម៉ាស៊ីន​វិញ​ ត្រូវ​បាន​បំពាក់​នូវ​ម៉ាស៊ីន​សាំង​ប្រភេទ​DOHC VVTi 1.5L 4​ស៊ីឡាំង​។ វា​អាចបង្កើត​ថាមពល​បាន​ដល់​ទៅ 102hp និង​កម្លាំង​រមួល 136Nm ហើយ​វា​ត្រូវ​បាន​បំពាក់​ជាមួយ​ប្រអប់លេខ​អូ​តូ​៤​វគ្គ​, កម្លាំង​ត្រូវបាន​ធ្វើការ​ដោយ​បញ្ជូនទៅ​ផ្នែក​កង់​ក្រោយ​។ អ្នកបើកបរ​នឹង​ទទួលបាន​នូវ​អារម្មណ៍​ថ្មី​ពី​រថយន្ត Toyota Rush ជាមួយនឹង​ផ្នែក​ខាងក្នុង​ដែល​បាន​រចនា​ឡើង​នូវ​ផ្ទៃ​ពណ៌​ខ្មៅ​យ៉ាង​ស្រស់ស្អាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– Maxus D60 2021 តម្លៃ $42,990 បូករួម​នឹង​ការធានា​រយៈពេល​៥​ឆ្នាំ​ហើយ វា​បាន​រចនា​ម៉ូត​ខាងក្រៅ​យ៉ាង​ល្អ​ស្រស់​សោភា​។ វា​មាន​ប្រវែង​បណ្តោយ 4,720mm និង​ប្រវែង​ទទឹង 1,860mm ដែល​វា​វែង​ជាង​រថយន្ត Toyota Rush​។ វា​ភ្ជាប់​មកជា​មួយ​លក្ខណៈ​ស្តង់ដារ​ដូចជា​: ដំបូល​លើ​បើក​បែប​panoramic sunroof​ដ៏​ធំ​, ទំហំ​កង់​១៩​អ៊ី​ញ​, កៅអី​អូ​តូ​, ឃ្លុប​ក្រោយ​អូ​តូ​, អំពូល​LED​ប្រភេទ​DRL​ព័ទ្ធជុំវិញ​រថយន្ត​, រន្ធ​ខ្យល់​ម៉ាស៊ីនត្រជាក់​ខាងក្រោយ​, កញ្ចក់​ចំហៀង​អូ​តូ​ផងដែរ​។ នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត Maxus D60 ភ្ជាប់​មក​ជា​មួយ​អេក្រង់​កម្សាន្ត​ទំហំ​៨​អ៊ី​ញ​ភ្លឺ​ច្បាស់​ល្អ និង​កៅអី​ពូក​ស្បែក​ដ៏​ប្រណីត​រួម​នឹង​សម្ភារៈ​ទន់​រលោង​ពណ៌​ខ្មៅ​លាយ​ពណ៌​ឆឺ​រី ​ដែល​ផ្ត​ល់នូវ​ផាសុកភាព​និង​ប្រណីតភាព​។ និយាយ​ពី​ប្រព័ន្ធ​សុវត្ថិភាព​វិញ វា​ផ្តល់ជូន​នូវ​ពោង​ខាងមុខ​និង​ចំហៀង​, ប្រព័ន្ធ​ហ្វ្រាំង​ABS, សេន​ស័​រ​មុខ​និង​កាំ​មេ​រ៉ា​ក្រោយ​ជំនួយ​ពេល​ចត​រថយន្ត​។ រថយន្ត​Maxus D60​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ប្រើ​សាំង​តួ​បូ​ចំណុះ​១.៥T ៤​ស៊ីឡាំង​ដែល​បង្កើត​កម្លាំង​បាន​១៦៧hp និង​កម្លាំង​រមួល​២៥០Nm​។ វា​បាន​ភ្ជាប់​ដោយ​ប្រអប់លេខ​អូ​តូ​ស្វ័យប្រវត្តិ​៧​វគ្គ ហើយ​បញ្ជូន​ថាមពល​ទៅនឹង​កង់​មុខ​។​

– Mitsubishi Xpander តម្លៃ $34,800: វា​នឹង​ក្លាយ​ជា​រថយន្ត​ដ៏​ល្អ​សម្រាប់​មនុស្ស​មួយចំនួន​ ដែលមាន​របៀប​រស់នៅ​បែប​ទាន់សម័យ​។ វា​ជា​រថយន្ត​មាន​ភាព​ទំនើប​, កម្ពស់​ខ្ពស់​ពី​ដី​ល្អ​និង​យ៉ាន់​កង់​បែប​ស្ព័​រ​។ ផ្នែក​ខាងមុខ​នៃ​រថយន្ត Xpander បង្ហាញ​ពី​ខ្សែ​អក្សរ​ដិត​នៃ​ឡូហ្គោ​នៅ​ចំ​កណ្តាល​អម​ជាមួយ​ប៉ា​ណា​មុខជា​ខ្សែ​សំណាញ់​ ដែល​មើលទៅ​ពិតជា​ស្វាហាប់​រួម​ដោយ​អំពូល​LED​នៅ​សងខាង​ពិតជា​ស្រស់ស្អាត​។ រថយន្ត Mitsubishi Xpander គឺមាន​ប្រវែង​បណ្តោយ​និង​ប្រវែង​ទទឹង​វែង​ជាង​រថយន្ត Toyota Rush ដែលមាន​ប្រវែង​បណ្តោយ 4,475mm និង​ប្រវែង​ទទឹង 1,750mm​។ ទោះជា​យ៉ាងណា​ក៏​វា​មាន​ប្រវែង​តូច​ជាង​រថយន្ត Maxus D60​ដែរ​ប៉ុន្តែ​រថយន្ត Toyota Rush មាន​កម្ពស់​ខ្ពស់​ពី​ដី​ខ្ពស់​ជាង​បន្តិច​គឺ 1,705 mm​។ ផ្នែក​ខាងក្នុង​កាប៊ីន​របស់រ​ថយ​ន្ត Xpander ត្រូវបាន​រចនា​ដោយ​សម្ភារៈ​ប្លា​ស្ទិ​ក​គុណភាព​ខ្ពស់​ហើយ​កៅអី​ពូក​ត្រូវបាន​គ្របដណ្តប់​ដោយ​ស្បែក​យ៉ាង​ស្រស់​ស្អាត​។ ម៉ូ​ដែល​នេះ​ក៏​ធានា​រយៈពេល​៣ ឆ្នាំ​សម្រាប់​អតិថិជន​ផងដែរ​។​

​រថយន្ត​ប្រភេទ​៧កៅអី ​ដែល​មាន​តម្លៃ​សមរម្យ​ខាងលើនេះ​ មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​ហើយ​មើលទៅ​ល្អ​ជាមួយនឹង​ការ​រចនា​រួមទាំង​ទំហំ​ខុសគ្នា​ផងដែរ​។ នេះ​គឺជា​ផ្នែក​ថ្មី​ដែល​យីហោ Maxus, Toyota និង Mitsubishi កំពុង​ចាប់ផ្តើម​បញ្ចូល​គ្នា​នូវ​ប្រភេទ​រថយន្ត​SUV ខ្នាត​កណ្តាល​ជាមួយនឹង​ប្រណីតភាព​និង​ស្តង់ដារ​នៃ​មុខងារ​ប្រើប្រាស់​យ៉ាង​ពិសេស​និង​តម្លៃ​សមរម្យ​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម