បច្ចេកវិទ្យា
អាជីវកម្មយុគសម័យឌីជីថលប្រឈមបាត់បង់ទិន្នន័យដែលបំផ្លាញដោយមេរោគកុំព្យូទ័រ
បច្ចេកវិទ្យារីកចម្រើន តាមបណ្តាអាជីវកម្មភាគច្រើនអភិវឌ្ឍខ្លួនប្រើប្រាស់ប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យ ដោយចំណេញពេលវេលា និងកាត់បន្ថយការប្រើប្រាស់មនុស្ស។ ប៉ុន្តែផ្ទុយពីចំណុចវិជ្ជមាន ក៏មានផលរំខានជាច្រើនផងដែរ ប្រសិនបើម្ចាស់អាជីវកម្មតាមប្រព័ន្ធឌីជីថល ដែលមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ងាយនឹងបាត់បង់ទិន្នន័យវាយលុកដោយមេរោគកុំព្យូទ័រ។

លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Elitech Distributor បានលើកឡើងថា តាមការស្រាវជ្រាវ មេរោគកុំព្យូទ័រដែលវាយលុកជាសកលមានចំនួនដល់ទៅ ៥.៤ ពាន់លានករណី ដែលក្នុងនោះ ការគំរាមកំហែងរបស់មេរោគ រ៉េនសាំវែ មានរហូតដល់ ៦៨.៥ភាគរយ។ លោកថា ប្រទេសចិនមានមេរោគវាយលុកច្រើនជាងគេរហូតដល់ប្រមាណ ៤៨.៧ភាគរយ នៃកុំព្យូទ័រសរុបទាំងអស់ទូទាំងប្រទេស ដែលបានវាយលុកដោយ Hacker។ តួលេខនេះ មានចំនួនច្រើន ដែលម្ចាស់អាជីវកម្មឌីជីថលមានការព្រួយបារម្ភ។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានការប្រើប្រាស់កម្មវិធីដែលពុំមានអាជ្ញាបណ្ណត្រឹមត្រូវ ដែលនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគតាមកុំព្យូទ័រ។
ដោយសារតែមានការយាយីពីសំណាក់មេរោគថ្មីៗជាច្រើន នៅលើពិភពលោក និងដើម្បីជួយការពារទិន្នន័យដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន Elitech Distributor បានសហការជាមួយក្រុមហ៊ុន HTech Holding បានចុះអនុស្សារណៈយោគយល់គ្នា និងដាក់ឱ្យដំណើរការកម្មវិធីកម្ចាត់មេរោគ ESET នៅល្ងាចថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២។

លោក Rainy ទីប្រឹក្សាសន្តិសុខ HTech Holding បានលើកឡើងថា ESET គឺជាកម្មវិធីកម្ចាត់មេរោគ មានវត្តមាននៅលើទីផ្សារពិភពលោកជាង ២០០ប្រទេស គិតមកដល់បច្ចុប្បន្នមានអាយុកាសជាង ៣០ឆ្នាំមកហើយ។ លោកថា Eset គឺជាកម្មវិធីកម្ចាត់មេរោគ ជាប់លំដាប់ថ្នាក់លេខ១ ដែលមានការទទួលស្គាល់ខ្លាំង នៅប៉ែកអឺរ៉ុប។ លោកបន្តថា កម្មវិធីកម្ចាត់មេរោគ ESET ជាជម្រើសទី១ សម្រាប់អតិថជនក្នុងការជួយការពារដល់អ្នកប្រើប្រាស់ទៅលើ Server កុំព្យូទ័រ ទូរសព្ទ័ដៃ Android ពីមេរោគ ជាពិសេសការបាត់បង់ទិន្ន័យ និង គណនីធនាគារជាដើម។
លោក ប៊ុន ចាន់ឈីម បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ESET បានជួយការពារឯកសារសំខាន់ៗរបស់យើងពីមេរោគ និងទប់ស្កាត់មិនឱ្យមេរោគចូលកុំព្យូទ័រ ជាដើម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


