បច្ចេកវិទ្យា
វៀតណាម ត្រៀមដាក់លក់ឡានអគ្គិសនីហោះ វាយលុកទីផ្សារក្នុងឆ្នាំ ២០២៤ (មានវីដេអូ)
ក្រុមហ៊ុនវៀតណាម Airlios បានបង្ហាញគម្រូឡានអគ្គិសនីហោះដែលគ្រោងនឹងផលិតលក់ជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ ២០២៤ ខាងមុខនេះ ។

ចំពោះលក្ខណៈឡានអគ្គិសនីដែលផលិតដោយក្រុមហ៊ុន Airlios នេះ មានកៅអីអង្គុយតែមួយប៉ុណ្ណោះ ដាក់ថ្មចំនួន ៨ គ្រាប់ សាកពេញក្នុងរយៈពេល ៧ ទៅ ៩ នាទី អាចហោះឡើងដល់រយៈកម្ពស់ខ្ពស់បំផុត ១២ ម៉ែត្រ ជាមួយល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រឹមរយៈពេល ១០ វិនាទី ឡានហោះនេះ អាចឡើងដល់កម្ពស់ ១០ ម៉ែត្រឯណោះ ។
ទន្ទឹមនោះ ឡានហោះនេះ ផលិតចេញពីអាលុយមីញ៉ូម និងសរសៃកាបូន ដែលអាចហោះហើរបានទាំងដោយស្វ័យប្រវត្តិ និងតាមរយៈការបញ្ជាដោយផ្ទាល់ផងដែរ ។

លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន VnExpress ថា គម្រោងនៃការផលិតឡានហោះដោយថាមពលអគ្គិសនីនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពី ៥ ឆ្នាំមុនម្ល៉េះ ហើយមកដល់ពេលនេះ ការផលិត គឺសម្រេចបាន ៧០-៨0 ភាគរយហើយ ហើយក៏នឹងគ្រោងចាប់ផ្តើមការហោះហើរលើកដំបូង បន្ទាប់ពីធ្វើកំណែពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៣ ។
ប្រសិនបើវាត្រូវបានគេដាក់ឲ្យដំណើរការតាមការគ្រោងទុក នោះ Airlios អាចនឹងក្លាយជាឡានហោះដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយនឹងមានតម្លៃស្តង់ដាប្រហែល ៨១,០០០ ដុល្លារ ។ បន្ថែមពីនេះ Airlios ក៏នឹងបញ្ចេញម៉ូដែលផ្សេងទៀតដែលមានតម្លៃរហូតដល់ ៩៩,០០០ ដុល្លារផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


