ចរាចរណ៍
ផ្ទុះអាវុធមួយគ្រាប់គំរាមអ្នកដេញពីក្រោយ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរ
ម្ចាស់រថយន្ដស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងបាញ់គំរាមអ្នកជិះដេញពីក្រោយចំនួនមួយគ្រាប់ ខណៈដែលបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យយុវជនម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៣០ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងមិត្តភ័ក្ដិមានម៉ូតូចំនួន៣គ្រឿង បានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ១៣០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏បុកម៉ូតូមិត្តភ័ក្តិរបស់ខ្លួន បណ្តាលឲ្យមនុស្សរងរបួស រួចរថយន្តបង្កបានបន្តបើករត់ទៅផ្សារថ្មី។ ភ្លាមៗនោះខ្លួនបានជិះម៉ូតូដេញតាមឃាត់រថយន្តពីក្រោយស្រាប់តែម្ចាស់រថយន្តបើកកញ្ចក់ ដកកាំភ្លើងខ្លីបាញ់ដីមួយគ្រាប់ដើម្បីគំរាម(បន្សល់សំបកគ្រាប់នៅទីតាំងកើតហេតុ) រួចបើករត់គេចបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការសាកសួរជនរងគ្រោះ ដោយមានការភ័យខ្លាចជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹង និងយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២២ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ