ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិហក់ឡើងលើស ៤ ០០០ ដុល្លារ/អោន លើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃមាសអន្តរជាតិបានបន្តហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ដោយកើនលើស ៤ ០០០ ដុល្លារ/អោន ជាលើកដំបូង ដោយសារតែកង្វល់ពាក់ព័ន្ធនឹងភាពស្រពិចស្រពិលនៃនយោបាយអាមេរិក សេដ្ឋកិច្ចសកល និងភូមិសាស្រ្តនយោបាយ និងការរំពឹងកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ០,៥ ភាគរយ ដល់ ៤ ០០២,៥៣ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃពុធ នៅទីក្រុងហុងកុង។ ចំំណែកឯមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ០,៥ ភាគរយ ដល់ ៤ ០២៥ ដុល្លារ/អោន។
ជាធម្មតា តម្លៃមាសកើនឡើងនៅពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចជាដើម។ រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិបានកើនឡើងប្រមាណ ៥២ ភាគរយ រួចហើយ ខណៈបានកើនឡើង ២៧ ភាគរយ កាលពីឆ្នាំមុន។
អ្នកវិភាគទីផ្សារបានលើកឡើងថា តម្លៃមាសកើនឡើងដោយសារតែការបន្តនៃភាពតានតឹងភូមិសាស្រ្តនយោបាយទាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ភាពស្រពិលនៃសេដ្ឋកិច្ចសកល ការរំពឹងទុកពីការកាត់អត្រាការប្រាក់របស់ Fed តម្រូវការមាសពីបណ្ដាធនាគារកណ្ដាល និងកម្សោយនៃប្រាក់ដុល្លារជាដើម។
ការបិទដំណើរការរដ្ឋាភិបាលអាមេរិក ដែលឈានដល់រយៈពេល ៧ ថ្ងៃកាលពីថ្ងៃអង្គារ ក៏ជួយជំរុញតម្លៃមាសផងដែរ ចំពេលដែលអស្ថិរភាពនយោបាយនៅបារាំង និងជប៉ុន ជួយជំរុញតម្រូវការមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាពកាន់តែខ្លាំង៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


