Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និយាយជាមួយម្ចាស់ពាន ក្រោយសេតវិមានរិះគន់កម្មាធិការណូបែលជ្រើស «នយោបាយជាងសន្តិភាព»

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រទី១០ តុលាថា ម្ចាស់រង្វាន់ណូបែលសន្តិភាព María Corina Machado បានទូរស័ព្ទទៅលោកថា នាងកំពុងទទួលយកពានរង្វាន់ជាកិត្តិយសរបស់លោកត្រាំ បន្ទាប់ពីពីសេតវិមានចោទប្រកាន់គណៈកម្មាធិការណូបែលជ្រើសរើស «នយោបាយជាងសន្តិភាព» ។

រូបភាព៖ timesofindia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពី Reuters សេតវិមានបានរិះគន់ការសម្រេចចិត្តរបស់គណៈកម្មាធិការ ក្នុងការផ្តល់រង្វាន់ដល់មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ជាជាងទៅឲ្យលោកត្រាំ ដែលបានធ្វើយុទ្ធនាការយ៉ាងខ្លាំងដើម្បីទទួលបានការសរសើរ ហើយជារឿយៗបានលើកឡើងពីតួនាទីរបស់គាត់ ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់អន្តរជាតិ។

អ្នកនាំពាក្យសេតវិមានលោក Steven Cheung បានសរសេរនៅលើ X ថា ប្រធានាធិបតីត្រាំ នឹងបន្តធ្វើកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ជម្លោះ និងជួយសង្គ្រោះជីវិត។ គាត់មានបេះដូងមនុស្សធម៌ ហើយនឹងមិនមាននរណាម្នាក់ដូចគាត់ដែលអាចរំកិលភ្នំដោយឆន្ទៈដ៏មុតមាំ។ លោកបានអះអាងបន្ថែមទៀតថា ​គណៈកម្មាធិការ​ណូបែល​បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា ​​ឲ្យ​តម្លៃ​នយោបាយ​ជាង​សន្តិភាពទៅវិញ។

ថ្លែងនៅថ្ងៃដដែល លោកត្រាំបានបដិសេធពីការរិះគន់ដោយផ្ទាល់ទៅលើការសម្រេចចិត្តនេះ ប៉ុន្តែបានអះអាងសម្រាប់ការដោះស្រាយជម្លោះជាច្រើន ដោយលោកបញ្ចាក់ប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកស្រី Machado មានចិត្តល្អ នាងបានប្រគល់ពានរង្វាន់មួយនោះដល់លោករួចហើយ។ ក្រោយទទួលបានពានភ្លាម នាងថា «ខ្ញុំទទួលយកវាដោយកិត្តិយសរបស់អ្នក ពីព្រោះអ្នកពិតជាសក្តិសមនឹងទទួលបានវា» ។

ទោះបីជាយ៉ាងណា ក្នុងអំឡុងពេលប្រាំបួនខែចុងក្រោយនៃអាណត្តិទីពីរ លោកត្រាំ បានបង្ហាញខ្លួនគាត់ជានិមិត្តរូបនៃសន្តិភាព ដោយអះអាងនូវកិត្តិយសសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជម្លោះឥណ្ឌា និងប៉ាគីស្ថាន និងការធានាបទឈប់បាញ់នៅមជ្ឈិមបូព៌ា ហើយបានធ្វើយុទ្ធនាការយ៉ាងសកម្មសម្រាប់ពានរង្វាន់នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានទីនេះ៖

តើម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ លោកស្រី María Corina Machado ជានរណា?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម