Connect with us

សេដ្ឋកិច្ច

ហាង​ឆេង​មាស​បន្ត​រក្សា​តម្លៃខ្ពស់​ ៤ ៨៧៦ ​ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បន្តរក្សា​តម្លៃខ្ពស់​ ពោលគឺ ៤៨៧៦ ដុល្លារ ក្នុងមួយតម្លឹង ​នៅថ្ងៃច័ន្ទសប្ដាហ៍នេះ ​ដោយសារអត្រាការ​ប្រាក់ធនា​គារកណ្ដាល​អាមេរិក ​និងស្ថានភាព​ភូមិសាស្ត្រន​យោបាយពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ បាន​អះអាង​ថា តម្លៃហាងឆេង​មាស​នឹងហក់ឡើង​ដល់ ៥០០០ ដុល្លារ ក្នុងមួយតម្លឹង នៅ​ដំណាច់ឆ្នាំ ២០២៥ ប្រសិនបើស្ថានភាពពិភពលោក​បន្តស្ថិត​នៅក្នុង​ភាព​មិន​ប្រាកដប្រជា។

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities មាន​ប្រសាសន៍ថា​ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ហាងឆេងមាស​មានតម្លៃ ៤ ៨៧៦ ​ដុល្លារ ក្នុងមួយតម្លឹងដោយ​សារ​អាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវ​បានរំខាន​ដោយ​អតិផ​រ​ណា ដោយសារតែនៅ​ខណៈនេះ អត្រាអតិផរណានៅសហរដ្ឋ​អាមេរិកបាន​កើនឡើងខ្ពស់ ដែល​ធ្វើ​ឱ្យ​ធនា​គារកណ្ដាលពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

​​លោក ឡុង សំណាង បន្ថែមថា៖ «កត្តាសំខាន់បំផុតដែលរុញច្រានឱ្យតម្លៃហាងឆេងមាស​កើន ឡើងខ្លាំង ​គឺពាក់ព័ន្ធជាមួយ​នឹងទំនុកចិត្ត ​ទាំងវិនិយោគិន ​និងធនាគារ ​ដែលគេមើលឃើញថា ​ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ​ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយ​គ្រាន់តែទប់​ក្នុងការ ការពារ​អត្រា​អតិផរណា​កើនឡើងតែប៉ុណ្ណោះ»។​

​ស្ថានភាពគោលនយោបាយដឹកនាំប្រទេសរបស់អាមេរិក ​កំពុងជួបប្រទះ​ក្នុងការ Lockdown រដ្ឋាភិ​បាលធ្វើឱ្យ​ស្ថាន​ភាពនៅអាមេរិក​កំពុងតែច្របូកច្របល់​ហើយ​ប្រាក់ដុល្លារថយចុះ ខណៈស្ថានភាព​សង្គ្រាម​នៅតែបន្ត៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម