Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាថៃ ទទួលស្គាល់ថា ថៃ វាយប្រហារកម្ពុជាមុន ប្រើទាំង F-16 ទៀត

បានផុស

នៅ

សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit បានប្រកាសថា ពិតណាស់ថៃជាអ្នកវាយប្រហារកម្ពុជាមុន ហើយបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 លើកម្ពុជាថែមទៀតផង។

សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit (រូបថត៖ Amarin TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ទៅទូរទស្សន៍ Amarin កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥ លោកស្រីអះអាងថា ខ្លួនមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្លួននិយាយគឺសុទ្ធជាការពិត។ ពេល F-16 វាយប្រហារកម្ពុជា ប្រទេសកម្ពុជាត្រូវបំផ្លាញ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានហៅការវាយប្រហារនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃ បាញ់ទៅលើកម្ពុជា មុន ដូច្នេះហើយទើបមានការសងសឹកបកមកវិញ។

យ៉ាងណា ដោយសារតែហ៊ាននិយាយពាក្យពិតដូច្នេះហើយ ទើបពេលនេះលោកស្រីកំពុងក្លាយជាគោលដៅនៅក្នុងប្រទេសថៃ ហើយត្រូវបានជនជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តថៃ ព្រួតគ្នាស្អប់។

យន្តហោះចម្បាំង F-16 (រូបថត៖ The Nation)

សូមជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងក្នុងខែកក្កដា នៅពេលមានការប៉ះទង្គិចគ្នាតាម​​ព្រំដែនដែល​មាន​ជម្លោះ​ប្រវែង ៨១៧​គីឡូម៉ែត្រ បង្ក​ឲ្យ​មានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។

មនុស្ស ​៤៨​នាក់ត្រូវបានសម្លាប់ និងរាប់​ម៉ឺន​នាក់ ត្រូវផ្លាស់ទីលំនៅជាបណ្តោះអាសន្នទាំងសងខាងក្នុងអំឡុងពេលជម្លោះរយៈពេលប្រាំថ្ងៃ។

បទឈប់បាញ់ដែលបានស្នើឡើង មានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ការចរចារយៈពេលវែងស្តីពីការបោះបង្គោលព្រំដែន និងកិច្ចសហប្រតិបត្តិការសន្តិសុខ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិថៃ ឆ្លើយមិនចេញ ពេលអ្នកកាសែតសួរថា នរណាឲ្យ Jom Phalang ចាក់សំឡេងរំខានពលរដ្ឋខ្មែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម