ព័ត៌មានអន្ដរជាតិ
ចិនឆ្លើយតបពន្ធ ត្រាំ៖ ការនាំចូលសណ្ដែកសៀងពីអាមេរិកធ្លាក់ចុះដល់ ០% ខែមុន
ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មដែលជំរុញដោយគោលនយោបាយពន្ធគយខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ការនាំចូលសណ្ដែកសៀងអាមេរិករបស់ប្រទេសចិននៅខែកញ្ញា បានធ្លាក់ចុះដល់ ០ ភាគរយ ជាលើកដំបូង រាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន។

ផ្ទុយទៅវិញ ចិនបានងាកទៅរកការផ្គត់ផ្គង់ជំនួសពីបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដែលរួមចំណែកទីផ្សារសរុបជិត ១០០ ភាគរយ។
ទិន្នន័យពីរដ្ឋបាលទូទៅចិន ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី ២០ តុលា នេះ បានបង្ហាញថា ការនាំចូលសណ្ដែកសៀងពីសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់សូន្យ ពី ១,៧ លានតោន ក្នុងរយៈពេលដូចគ្នាឆ្នាំមុន។
ការធ្លាក់ចុះនេះ បណ្ដាលមកពីការងាកចេញទៅរកអ្នកផ្គត់ផ្គង់ថ្មី ក្រោយចិនដាក់ពន្ធខ្ពស់សងសឹកទៅនឹងវិធានការបង្កហេតុរបស់ ត្រាំ ដែលដាក់ពន្ធខ្ពស់លើចិនជាបន្តបន្ទាប់ក្រោយឡើងកាន់អំណាចនៅចុងខែមករា។ ចិនគឺអ្នកនាំចូលសណ្ដែកសៀងដ៏ធំបំផុតរបស់ពិភពលោក។
ផ្ទុយទៅវិញ ការនាំចូលសណ្ដែកសៀងពីប្រទេសប្រេស៊ីលបានកើនឡើង ២៩,៩ ភាគរយ ដល់ ១០,៩៦ លានតោន នៅខែកញ្ញា ដោយស្មើនឹង ៨៥,២ ភាគរយ នៃការនាំចូលសរុបរបស់ចិន។ ការនាំចូលពីអាហ្សង់ទីនវិញ បានកើនឡើង ៩១,៥ ភាគរយ ដល់ ១,១៧ លានតោន ឬរួមចំណែកប្រមាណ ៩ ភាគរយ នៃការនាំចូលសរុបរបស់ចិន។

នៅខែកញ្ញា ចិននាំចូលសណ្ដែកសៀងសរុប ១២,៨៧ លានតោន ដែលជាកម្រិតខ្ពស់បំផុតទី២ក្នុងកំណត់ត្រា។
បច្ចុប្បន្ន ការលក់សណ្តែកសៀងរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ខណៈអ្នកទិញធានាការនាំចេញរហូតដល់ខែវិច្ឆិកា ដែលភាគច្រើនមកពីប្រេស៊ីល និងអាហ្សង់ទីន ដែលជួយដោយការបន្ធូរបន្ថយពន្ធបណ្តោះអាសន្នរបស់អាហ្សង់ទីន។
បើគ្មានវឌ្ឍនភាពក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មទេ កសិករអាមេរិកប្រថុយនឹងការខាតបង់រាប់ពាន់លាន ដោយសារក្រុមហ៊ុនចិនបន្តទិញសណ្ដែកសៀងពីអាមេរិកខាងត្បូង។ បច្ចុប្បន្ន រដ្ឋបាល ត្រាំ កំពុងត្រៀមចំណាយថវិការដ្ឋដើម្បីជួយកសិករ ប៉ុន្តែកសិករអាមេរិកដែលបាត់បង់អតិថិជនចិន ទាមទារចង់បានដំណោះស្រាយរយៈពេលវែង។
ទោះជាយ៉ាងណាក៏ដោយ ចិនឯណោះវិញ អាចនឹងប្រឈមមុខនឹងវិបត្តិផ្គត់ផ្គង់ខ្សោយផងដែរ នៅដើមឆ្នាំក្រោយ មុនពេលរដូវប្រមូលផលថ្មីរបស់ប្រេស៊ីលចូលមកដល់។
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


