Connect with us

ជីវិតកម្សាន្ដ

ប៉ាច គីមមួយ ប្រាប់ឱ្យអ្នកស្និទ្ធស្នាលប្រុងប្រយ័ត្នជនឆបោក ក្រោយ កុយ អេនណា សួរនាំរឿងនេះ

បានផុស

នៅ

ឭតារាចម្រៀង ប៉ាច គីមមួយ បានប្រកាសប្រាប់ឱ្យមហាជនអ្នកគាំទ្រ និងមិត្តភក្តិក្នុងរង្វង់សិល្ប:មានការប្រុងប្រយ័ត្នខណ:ថ្មីៗកន្លងមកនេះគឺមានជនខិលខូចបានលួចបង្កើត Telegram ដោយយកឈ្មោះនឹងរូបភាពរបស់នាងឆាតទៅបោកលុយពីអ្នកសិល្ប:ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ ស្របពេលដែលតារាចម្រៀងប៉ាច គីមមួយ បច្ចុប្បន្នកំពុងបំពេញបេសកកម្មតំណាង កម្ពុជាសម្ដែងចម្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី មិត្តភាពអាស៊ានឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ទោះបីយ៉ាងណាក្រោយជនខិលខូចខាងលើបានក្លែងបន្លំឈ្មោះ Telegram របស់ ប៉ាច គីមមួយ ភ្លាមៗនោះដែរក៏ត្រូវបែកការបន្ទាប់ពី កុយ អេនណា បានទាក់ទងទៅសួរនាំរឿងនេះ។

តាមរយ:ខ្លឹមសារបង្ហោះនៅលើបណ្តាញសង្គមកញ្ញា ប៉ាច គីមមួយ បានសរសេរៀបរាប់ថា “ជម្រាបសួរបងប្អូនថ្ងៃនេះកញ្ញា Koy Anna បាន call មកខ្ញុំសួរថា តើនេះជា Account Telegram បងមែនអត់ព្រោះ ថាឆាតមកខ្ចីលុយចំនួន៥០០ដុល្លារ។ ចង់បញ្ជាក់ប្រាប់បងប្អូនថា អាខោនឈ្មោះ (ប៉ាចគីមមួយហង្សមាស) មិនមែនជាអាខោននាងខ្ញុំទេ”។

ប៉ាច គីមមួយ បញ្ជាក់បន្ថែមថា បើមានការខលខ្ចីលុយ បងប្អូនសូមកុំចាញ់បោកព្រោះ telegram ពិតប្រាកដខ្ញុំមានតែមួយគត់លេខ ០៦៩ ៦៦ ៨៩ ៩៦ ហេងដែរ Anna បាន call មកសួរនាំមុនកុំអីចាញ់បោកគេបាត់ហើយដូច្នេះសូមបងប្អូនក៏ដូចជាមិត្តភក្ដិស្និទ្ធស្នាលទាំងអស់ប្រយ័ត្នមានជនឆបោកបន្លំជាខ្ញុំទៅខ្ចីលុយអ្នកទាំងអស់គ្នាហើយអរគុណ Anna ដែលបានជូនដំណឹង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម