ព័ត៌មានអន្ដរជាតិ
អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
វេជ្ជបណ្ឌិត Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រនិងជានាយកវិទ្យាស្ថានជាតិអាឡ័កស៊ីជំងឺឆ្លងបានមានប្រសាសន៍ថា វ៉ាក់សាំងការពារកូវីដដែលត្រូវបានចែកចាយក្នុងល្បឿន ២ ទៅ ៣ លានដូសក្នុងមួយថ្ងៃ កំពុងស្ថិតក្នុង” ការប្រជែងគ្នារវាងវ៉ាក់សាំងនិងការកើនឡើងនៃ វីរុសនិងវ៉ារ្យង់ថ្មី ” ។
ហេតុដូច្នេះហើយ មានមនុស្សមួយចំនួនកំពុងឆ្ងល់ថា បន្ទាប់ពីទទួលវ៉ាក់សាំងរួចគ្រប់ដូស តើពួកគេអាចធ្វើអ្វីបានខ្លះ និងទទួលបានអត្ថប្រយោជន៍សំខាន់ៗអ្វីពីវ៉ាក់សាំងកូវីដ១៩ ក្នុងពេលដែលមេរោគនៅមិនទាន់ស្រាកស្រាន្តនូវឡើយ។
១ ក្រោយចាក់វ៉ាក់សាំងគ្រប់ពីរដូសអ្នកអាចធ្វើសកម្មភាពធម្មតាជាមួយមនុស្សដែលចាក់វ៉ាក់សាំងផ្សេងទៀតបាន
លោកវេជ្ជបណ្ឌិត Fauci មានប្រសាសន៍ថា“ ប្រសិនបើយើងកំពុងស្ថិតនៅនៅជាមួយអ្នកចាក់វ៉ាក់សាំងផ្សេងទៀតក្នុងផ្ទះរួមគ្នា នោះយើងអាចអាចធ្វើសកម្មភាពដូចសព្វដង និងមិនចាំបាច់ពាក់ម៉ាសការពារឡើយ។ យើងក៏អាចមានទំនាក់ទំនងរាងកាយជាមួយគ្នា បើទោះបីជាមានមនុស្សនៅក្នុងផ្ទះមិនទាន់បានចាក់វ៉ាក់សាំងឬត្រៀមកំពុងចាក់ក៏ដោយ។ ពីព្រោះហានិភ័យនៃការទទួលបានផលប៉ះពាល់នៃការឆ្លងគឺទាប ហើយយើងក៏អាចធ្វើអន្តរកម្មជាមួយពួកគេដោយគ្មានម៉ាសឬរបាំងមុខបាន។
២ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចអ្នកអាចធ្វើដំណើរជាលក្ខណៈអន្តរជាតិបានប្រសិនបើនោះជារឿងចាំបាច់
ទោះបីការធ្វើដំណើរពិតជាបង្កើនហានិភ័យនៃការឆ្លងក៏ដោយ។ ប្រសិនបើយើងត្រូវការធ្វើដំណើរក្រៅស្រុក ការចាក់វ៉ាក់សាំងអាចបន្ថយហានិភ័យនៃការឆ្លង ហើយមានរឿងមួយចំនួនដែលយើងមិនចាំបាច់ធ្វើ ដូចអ្នកមិនបានចាក់វ៉ាក់សាំង។ អ្នកដំណើរមិនចាំបាច់ធ្វើតេស្តមុននិងក្រោយពេលធ្វើដំណើរទេ លើកលែងតែគោលដៅដែលត្រូវការ។ នៅពេលយើងត្រលប់មកពីការធ្វើដំណើរវិញ យើងក៏មិនចាំបាច់ដាក់ខ្លួនឯងដាច់ដោយឡែកដែរ។
៣ បន្ទាប់ពីចាក់វ៉ាក់សាំងរួចគ្រប់ពីរដូសយើងមិនចាំបាច់ធ្វើតេស្តបញ្ជាក់សុខភាពលើកលែងករណីចាំបាច់
ប្រសិនបើយើងធ្លាប់បាននៅក្បែរអ្នកដែលមានជំងឺកូវីដ យើងមិនចាំបាច់ត្រូវធ្វើតេស្តម្ដងទៀត លើកលែងតែករណីចាំបាច់ ឬបានបង្ហាញរោគសញ្ញាចេញមក។ ប៉ុន្តែ CDC និយាយថាទោះបីជាយ៉ាងនេះក្ដី ប្រសិនបើយើងរស់នៅក្នុងក្រុមមួយ ដូចជាមណ្ឌលកែប្រែ កន្លែងឃុំឃាំងឬផ្ទះជាក្រុមដូចជាផ្ទះជួល និងនៅជុំវិញអ្នកដែលមានជំងឺកូវីដ យើងគួរតែឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃហើយធ្វើតេស្ត ទោះបីមិនមិនមានរោគសញ្ញាក៏ដោយ។
៤ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចគ្រប់គ្នានៅតែត្រូវអនុវត្តតាមវិធានការសុវត្ថិភាព
សូមបន្តប្រើការប្រុងប្រយ័ត្ន ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចក៏ដោយ ហើយអ្វីដែលយើងត្រូវធ្វើគឺត្រូវគោរពតាមវិធានការណ៍សុខភាពសាធារណៈ ដោយជៀសវាងការទាក់ទងជិតស្និទ្ធជៀសវាងកន្លែងបិទជិតឬប្រជុំជាពិសេស នៅកន្លែងណាមួយក្រៅពីផ្ទះខ្លួនឯង។
សូមចងចាំថា វ៉ាក់សាំងមិនអាចជួយបាន១០០ភាគរយមែនពិត តែអ្នកចាក់រួចអាចទទួលបានឱកាសនៃការឆ្លងទាបបំផុតជាងអ្នកមិនចាក់។ នៅពេលមានមនុស្សជុំវិញយើងបានទទួលចាក់វ៉ាក់សាំងកាន់តែច្រើន គ្រប់គ្នានឹងមានមានផាសុខភាពនិងសុវត្ថិភាពជាងមុន។
ដូច្នេះត្រូវតែចាក់វ៉ាក់សាំងទាំងអស់គ្នា ដូចអ្វីដែលរដ្ឋាភិបាលកំពុងតែខ្នះខ្នែង ព្រោះបើយើងបានចាក់រួចគឺសម្រាប់ការពារជីវិតខ្លួនឯងនិងជីវិតអ្នកដទៃ ជាពិសេសជីវិតគ្រួសាររបស់យើងផ្ទាល់។ សូមកុំជឿតាមការឃោសនា ហើយបំបាក់ទឹកចិត្ត ត្រូវរក្សាស្មារតីមាំទាំ ហើយឈានទៅមុខទាំងអស់គ្នា៕
សូមមានសុវត្ថិភាពទាំងអស់គ្នា! ៣កុំ ៣ការពារ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ មានឱកាសឆ្លងកូវីដ “ស្តួចស្តើងបំផុត” ពេលជួបជុំនៅក្នុងទីតាំងបិទជិត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ