ព័ត៌មានអន្ដរជាតិ
ពូទីន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ចំពេលមានភាពតានតឹងនុយក្លេអ៊ែរជាមួយ អាមេរិក
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចប្រទេសឥណ្ឌានៅចុងឆ្នាំនេះ ខណៈដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលទីក្រុងមូស្គូនិងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា។

តាមការឲ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និងត្រូវបានផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥, លោកពូទីន នឹងទៅទីក្រុងញូវដែលីនៅខែធ្នូ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី សម្រាប់កិច្ចពិភាក្សាលើរបៀបវារៈជាច្រើន ជាពិសេសបញ្ហាពាណិជ្ជកម្មតែម្តង។
លោក Peskov បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សកិច្ចទៅប្រទេសមានអាវុធនុយក្លេអ៊ែរនេះនឹងទទួលបានលទ្ធផលផ្លែផ្កា និងប្រកបដោយអត្ថន័យ។
យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោកពូទីន កើតឡើងចំពេលរុស្ស៊ីនិងអាមេរិក កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា ជុំវិញការធ្វើតេស្តអាវុធ។

កាលពីចុងខែតុលា ប្រមុខសេតវិមាន ដូណាល់ ត្រាំ ចេញបញ្ជាឲ្យក្រសួងសង្គ្រាមអាមេរិក ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ បន្ទាប់ពីផ្អាកតាំងតែពីឆ្នាំ១៩៩២មកម៉្លេះ ដែលតំណាងឲ្យការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងគោលនយោបាយនុយក្លេអ៊ែររបស់អាមេរិក ដែលមានជាយូរមកហើយ។
មិនយូរប៉ុន្មានក្រោយមក ស្រាប់តែភាគីរុស្ស៊ី បានចេញមកព្រមានថា ខ្លួននឹងឆ្លើយតបបើទីក្រុងវ៉ាស៊ីនតោនបំពានគោលការណ៍អាវុធនុយក្លេអែរ។
បើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI), រុស្ស៊ីឈរលេខ១លើពិភពលោកជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ (៥ ៤៥៩គ្រាប់), លេខ២ អាមេរិក (៥ ១៧៧គ្រាប់) និងលេខ៣ចិន ដែលគេព្យាករណ៍ថា នឹងឈានដល់ ១ ៥០០គ្រាប់ ត្រឹមឆ្នាំ២០៣៥៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


