Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

បានផុស

នៅ

ពលករ​ថៃ​ចំនួន ២៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ បន្ទាប់ពី​រក​ឃើញ​ថា មក​ធ្វើការ​ខុស​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​អាជ្ញាធរ​ភាគី​ថៃ​នៅ​ច្រក​ព្រំដែន​ហាត​ឡេ​ក រង់ចាំ​ទទួល​បញ្ជូន​បន្ត​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ ក្រោម​កិច្ច​ទំនាក់ទំនង​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម។

លោក​វរសេនីយ៍ឯក ង៉ុយ ជៀង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ថ្លែង​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ពលករ​ថៃ ២៨ នាក់ នៅ​ពេលនេះ ធ្វើឡើង​តាម​ច្បាប់​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ ទាក់ទង​ទៅ​ស្ថានទូត​ថៃ។

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ដដែល បាន​បន្ត​ទៀត​ថា ក្រុម​ពលករ​ថៃ ២៨ នាក់ បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កន្លងទៅ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​ចាំ​យាម ការ​អនុវត្ត​ច្បាប់​ជា​ធរមាន​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើឡើង​មិន​ចំពោះតែ​ជនជាតិ​ថៃ​ទេ ពោល​គឺ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ប្រសិនបើ​រក​ឃើញ​ថា មក​ស្នាក់នៅ ឬ​ធ្វើ​ការងារ​គ្មាន​ឯកសារ​អនុញ្ញាត​ត្រឹមត្រូវ គប្បី​អនុវត្ត​ច្បាប់​ចាត់​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម