Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាចក្រវាឡ ៣រូប ពុលអាហារ ខណៈ ៥នាក់ ដកខ្លួនចេញពីការប្រកួតនៅលើដី ថៃ

បានផុស

នៅ

បវរកញ្ញាតំណាងប្រទេស៣រូបរួមមាន ហុងគ្រី អេស្តូនី និងឥណ្ឌូនេស៊ី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពុលអាហារនៅភូកេត ក្នុងអំឡុងពេលប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ ខណៈដែលបេក្ខនារី៥រូបផ្សេងទៀត បានសម្រចខ្លួនចេញពីការប្រកួតសម្រស់ ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បវរកញ្ញា​ហុងគ្រី ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​អាហារ

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ស្ថាប័នបវរកញ្ញាចក្រវាឡហុងគ្រី បានបង្ហោះរូបភាពរបស់បវរកញ្ញា Kincső Dezsényi ដែលដេកលើគ្រែមន្ទីរពេទ្យ ហើយបាននិយាយថា នាងមានការពុលអាហារធ្ងន់ធ្ងរ។ សេចក្តីប្រកាសនោះបានសរសេរថា ជាដំណឹងសោកសៅ Kincső មិនអាចចូលរួមក្នុងព្រឹត្តិការណ៍ដែលបានកំណត់មួយចំនួនបានទេ ប៉ុន្តែនាងកំពុងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជាសះស្បើយទាំងស្រុងក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃដដែលនោះ បវរកញ្ញាចក្រវាឡឥណ្ឌូនេស៊ី នាង Sanly Liu បានចែករំលែករូបភាពនៃកញ្ចប់ថ្នាំជាច្រើននៅលើគ្រែជាមួយនឹងចំណងជើងថា «សង្ឃឹមថាខ្ញុំនឹងជាសះស្បើយនៅថ្ងៃស្អែក។ ខ្ញុំមានការពុលអាហារ ប៉ុន្តែសំណាងល្អក្រុមការងារនៅទីនេះបានដោះស្រាយវាយ៉ាងឆាប់រហ័ស»។ រាជិនីសម្រស់រូបនេះ ក៏បាននិយាយផងដែរថា បេក្ខនារីមួយចំនួនបានមកសួរសុខនាងនៅមន្ទីរពេទ្យ ហើយបានសម្តែងក្តីសង្ឃឹមថា បេក្ខនារីទាំងអស់នឹងជាសះស្បើយដើម្បីសម្តែងក្នុងការប្រកួតនៅសប្តាហ៍ក្រោយ។

បវរកញ្ញាចក្រវាឡឥណ្ឌូនេស៊ី នាង Sanly Liu

ជាមួយគ្នានោះ សូម្បីតែបវរកញ្ញាចក្រវាឡ អេស្តូនី នាង Brigitta Schaback ក៏បានបញ្ជាក់ពីសុខភាពមិនល្អរបស់នាងផងដែរ នៅពេលដែលនាងបានបង្ហោះរូបថតទែម៉ូម៉ែត្រដែលបង្ហាញសីតុណ្ហភាពជិត៣៨ អង្សា នៅលើ Instagram Story ជាមួយនឹងចំណងជើងថា «ខ្ញុំទើបតែប្រឡងបវរកញ្ញាចក្រវាឡបានពាក់កណ្តាល ហើយខ្ញុំកំពុងរងទុក្ខដោយសារការពុលអាហាររួចហើយ»។

យោងតាមវេទិកាសម្រស់ Pageants Fanatic បេក្ខនារីទាំងនោះបានជួបគ្រោះថ្នាក់នៅខេត្តភូកេត។ វាមិនច្បាស់ថាពេលណាដែលពួកគេត្រូវបានពុលនោះទេ។ នៅថ្ងៃទី ១២ ខែវិច្ឆិកា បេក្ខនារី និងក្រុមរៀបចំការប្រកួតទាំងមូលបានផ្លាស់ទៅទីក្រុងប៉ាតាយ៉ា ភាគខាងកើតប្រទេសថៃវិញ។

ដោយឡែក បវរកញ្ញាចក្រវាឡក្នុងឆ្នាំ២០២៥ បានឃើញការដកខ្លួនភ្លាមៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ បវរកញ្ញាអ៊ីស្លង់ Helena O’Connor បានដកខ្លួនចេញដោយសារហេតុផលសុខភាព បន្ទាប់មកគឺបវរកញ្ញាអាល្លឺម៉ង់ Diana Fast (ដោយសារហេតុផលគ្រួសារ) បវរកញ្ញា Persia Sahar Biniaz (ដោយសារទិដ្ឋាការ) បវរកញ្ញានីហ្សេ Zoul Kadi (ដោយសារហេតុផលគ្រួសារ) និងបវរកញ្ញាប៉ាណាម៉ា Itari Mora (ដោយសាររបួស)៕

បវរកញ្ញាចក្រវាឡអេស្តូនីមានគ្រុនក្តៅជិត ៣៨ អង្សា

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កម្មវិធី MU រងការអាម៉ាស់ ដោយសារម្ចាស់ផ្ទះថៃ បង្ករឿងដល់បវរកញ្ញាគ្រប់គ្នា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម