Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលផលិត និងចែកចាយរូបភាពអាសអាភាសរបស់កុមារ  

បានផុស

នៅ

បុរសវ័យ២៩ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញថា បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈជាច្រើនករណី ជាមួយនឹងការប្រើប្រាស់បណ្តាញតេឡេក្រាម ដើម្បីផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ។ នេះបើតាមអង្គភាពការពារកុមារ CPU ឱ្យដឹងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គភាពការពារកុមារ ក្រោយការស៊ើបអង្កេតរបស់ក្រុមការងារចម្រុះ FOXTROT25 ដែលមានសមាសភាពពីកម្លាំងនគរបាលជាតិ ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ បានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិត និងបង្ហោះទៅលើប្រព័ន្ធអនឡាញដោយបុរសជាជនសង្ស័យខាងលើ ដែលរស់នៅក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ និងពីបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារ។ ខណៈជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។

ក្រុមការងារចម្រុះ FOXTROT25 ក៏បានព្រមានចំពោះការផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម