កីឡា
ខ្សែបម្រើ វិសាខា Alisher មានឆន្ទៈលេងឱ្យជម្រើសជាតិ កម្ពុជា ក្រោយទទួលបានសញ្ជាតិខ្មែរ
ខ្សែបម្រើរបស់ក្លិបបាល់ទាត់ វិសាខា Alisher Mirzaev មានឆន្ទៈលេងតំណាងឱ្យជម្រើសជាតិកម្ពុជា បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរជាផ្លូវការ។ នេះបើតាមការបញ្ជាក់ដោយលោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា។

កីឡាករជនជាតិដើម អ៊ុយបេគីស្ថាន Alisher Mirzaev ទទួលបានសញ្ជាតិខ្មែរហើយ ក្រោយគ្រប់លក្ខខណ្ឌលេងនៅក្លិបក្នុងប្រទេស កម្ពុជា លើសរយៈពេល ៥ ឆ្នាំតាមច្បាប់របស់ FIFA កំណត់។ កីឡាករបានផ្លាស់មកលេងនៅ កម្ពុជា ដំបូង ដោយចូលរួមជាមួយក្លិប វិសាខា នៅឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ ដល់ ២០២២ កីឡាករបានលេងនៅក្រុម ព្រៃវែង មួយរដូវកាល មុនពេលត្រឡប់មក វិសាខា វិញ ដោយលេងរហូតមកដល់បច្ចុប្បន្ន។
យោងតាមការបញ្ជាក់ដោយលោក ហុក សុចិត្រា ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» គឺសាមីកីឡាករផ្ទាល់មានឆន្ទៈចង់លេងតំណាងឱ្យជម្រើសជាតិ កម្ពុជា នាពេលខាងមុខ។ ប្រសិនបើគ្រូបង្វឹក ក៏ដូចជាក្រុមជម្រើសជាតិទាំងមូលត្រូវការ ហើយក្លិបក៏គាំទ្រក្នុងការឱ្យគេលេងតំណាងឱ្យជម្រើសជាតិ កម្ពុជា ផងដែរ។

ពាក់ព័ន្ធនឹងរឿងខាងលើ លោក ហុក សុចិត្រា បានលើកឡើង ថា៖ «Alisher គាត់គ្រប់លក្ខខណ្ឌហើយ។ ចំណែក រឿងជាប់ជំរើសជាតិ គឺអាស្រ័យលើខាងជម្រើសជាតិ ថាតើគេត្រូវការគាត់ឬអត់។ ក្លិបនឹងគាំទ្រ ប្រសិនជាគាត់ត្រូវបានជ្រើសរើសចូលរួមជាមួយជំរើសជាតិ»។
ភ្ជាប់ជាមួយរឿងខាងលើដដែល «កម្ពុជាថ្មី» បានសង្កត់ធ្ងន់ដោយសួរ ថា តើកីឡាករមានបំណង និងឆន្ទៈចង់លេងតំណាងឱ្យជម្រើសជាតិ កម្ពុជា ឬទេ? លោក ហុក សុចិត្រា បានបញ្ជាក់មកវិញ ថា៖ «បាទ គាត់ចង់លេងតំណាងឱ្យជម្រើសជាតិ កម្ពុជា»។
គួរបញ្ជាក់ ថា ខ្សែបម្រើវ័យ ២៩ ឆ្នាំ Alisher Mirzaev គឺជាកីឡាករបាល់ទាត់ទី ៨ ហើយ ដែលទទួលបានសញ្ជាតិខ្មែរ បន្ទាប់ពីកីឡាករ ព្រះខ័នរាជស្វាយរៀង Yudai Ogawa, កីឡាករ Takaki Ose របស់ BG Pathum, កីឡាករក្រុម Privat Mbarga របស់ Dewa United, កីឡាករក្រុម កងយោធពលខេមរភូមិន្ទ Hikaru Mizuno, កីឡាករក្រុម វិសាខា Faeez Khaan, កីឡាករ Andreas Nieto របស់ក្រុម Bhayangkara FC និង កីឡាករ Abdel Coulibaly របស់ក្រុម អង្គរថាយហ្គើរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


