ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅថៃ! ពលរដ្ឋត្រូវដេកស្លាប់លើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយ
តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនស្លាប់ដោយសារឆក់ខ្សែភ្លើង រីឯខ្លះទៀតដេកស្លាប់នៅលើដំបូលផ្ទះ ព្រោះគ្មាននរណាទៅជួយសង្គ្រោះ។

តាមការផ្សាយរបស់ Amarin, ទឹកជំនន់នៅទីក្រុង Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេឃើញមនុស្សស្លាប់នៅលើដំបូលផ្ទះរបស់ខ្លួន ដែលអ្នកនោះគឺរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹម។
ព័ត៌មាននេះកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា ខេត្តថៃចំនួន៧នៅភាគខាងត្បូង ត្រូវរងការវាយប្រហារចាស់ដៃដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ថែមពីលើគ្រោះទឹកជំនន់ដែលឈានដល់កម្រិតប្រកាសអាសន្នរួចទៅហើយ។

ខេត្តទាំង៧នោះមានដូចជា៖ Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun។
មុននេះដែរ ព្យុះកំបុតត្បូងដ៏សាហាវ បានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួសថែមទៀតនៅក្នុងឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


