ព័ត៌មានជាតិ
បដិវត្តន៍ជំនាញរបស់កម្ពុជា៖ មូលហេតុដែលធ្វើឲ្យ TVET សំខាន់បំផុតក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន
កម្ពុជាកំពុងឈរនៅលើចំណុចប្រវត្តិសាស្ត្រដ៏សំខាន់មួយ — ជាដំណាក់កាលដែលអនាគតសេដ្ឋកិច្ចនឹងមិនត្រូវកំណត់ដោយចំនួនកម្លាំងពលកម្មទេ ប៉ុន្តែដោយគុណភាពនៃជំនាញដែលប្រទេសអាចផ្តល់ឲ្យឧស្សាហកម្មសម័យថ្មី។
នៅក្នុងពិភពដែលឧស្សាហកម្មរថយន្តអគ្គិសនី ការផលិតឧបករណ៍អេឡិចត្រូនិក ថាមពលស្អាត និងកសិកម្មបន្ថែមតម្លៃកំពុងរីកចម្រើនយ៉ាងលឿន កម្ពុជាកំពុងប្រឈមមុខនឹងជាក់ស្តែងមួយ៖

ប្រទេសកម្ពុជាមិនអាចទទួលបានអត្ថប្រយោជន៍ដ៏ពេញលេញពីឱកាសទាំងនេះ ឡើយ ប្រសិនបើអ្នកកម្ពុជាមិនមានជំនាញគ្រប់គ្រាន់។
កាលពីពេលថ្មីនេះ គណៈប្រតិភូរួមរបស់ RMA Cambodia និង BKI Melbourne បានធ្វើការទំនាក់ទំនងជាផ្លូវការទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មដែលត្រូវបានដឹកនាំ និងសម្របសម្រួលដោយ លោក David VAN, នាយកប្រតិបត្តិ និង នាយកផ្នែកដៃគូយុទ្ធសាស្ត្រ ACE-C បង្ហាញសារមួយច្បាស់លាស់៖
TVET មិនមែនជាគោលនយោបាយបន្ថែមទេ។ វាជាគោលនយោបាយស្នូល សម្រាប់កម្ពុជាដើម្បីឈ្នះការប្រកួតប្រជែងសេដ្ឋកិច្ចនាពេលអនាគត។
ACE-C — គំរូ PPP ដែលរចនាឡើងសម្រាប់ អនាគតជំនាញរបស់កម្ពុជា
កម្មវិធី ACE-C (Automotive Centre of Excellence Cambodia) ត្រូវបានបង្កើតឡើងក្រោមសហការមុខជើងរួម៖
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) – ជាស្ថាបន៍សាធារណៈដឹកនាំផ្នែក TVET
- RMA Cambodia – ដៃគូឧស្សាហកម្មផ្តល់ឧបករណ៍ និងបច្ចេកវិទ្យាគុណភាពខ្ពស់
- BKI Melbourne – ស្ថាប័ន TVET អាយុកាល ១៥០ ឆ្នាំ ពីរដ្ឋវិកតូរីយ៉ា ប្រទេសអូស្ត្រាលី
ជាមួយគ្នា ការសហការនេះក្លាយជាគំរូដ៏ច្នៃប្រឌិត People–Public–Private Partnership (PPP) ដែលផ្ដោតលើសិស្សខ្មែរ លើឧស្សាហកម្មពិត និងលើស្តង់ដារអន្តរជាតិ។
ដំណាក់កាលទី១ ចាប់ផ្តើមពី មជ្ឈមណ្ឌលឯកទេសរថយន្ត ប្រកបដោយបច្ចេកវិទ្យាទំនើបលើកទីដំបូងនៅកម្ពុជា ដែលផ្តោតលើ EV ការជួសជុល ការវិភាគ និងវិនិច្ឆ័យ និងបណ្តុះបណ្តាលអ្នកបច្ចេកទេសឧស្សាហកម្មនេះ។ ប៉ុន្តែវាមិនចប់នៅទីនោះទេ — សម្រាប់គម្រោងរយៈពេលវែង គឺត្រូវបានពង្រីកទៅរកឧស្សាហកម្មសំខាន់ៗផ្សេងទៀតដូចជា៖

អេឡិចត្រូនិក, ថាមពលស្អាត, ការកែច្នៃកសិកម្ម, សំណង់, និងផលិតកម្មឧស្សាហកម្មទំនើប។
អ្វីដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានបង្ហាញ៖ TVET ជាចំណុចសំខាន់របស់ប្រទេសកម្ពុជា
ក្នុងកិច្ចប្រជុំជាមួយ CDC, MISTI, MoEYS និង OCM មានចំណុចរួមច្បាស់លាស់៖
១. សេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយត្រូវការកម្លាំងពលកម្មជំនាញខ្ពស់ជាបន្ទាន់
រំហូរវិនិយោគពីបរទេសក្នុងវិស័យអេឡិចត្រូនិក EV សេដ្ឋកិច្ចបៃតង និងផលិតកម្មកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅអាស៊ីដេលបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលជាការទាក់ទាញទំនុកចិត្តវិនិយោគិន។ ប៉ុន្តែការវិនិយោគទាំងនោះជួបប្រទះនឹងការការខ្វះខាតកម្លាំងជំនាញដែលកំពុងក្លាយជាឧបសគ្គធំជាងគេ។
២. កម្ពុជាមិនអាចពឹងផ្អែកលើកម្លាំងពលកម្មបរទេសបានទៀតទេ ប្រសិនបើចង់កសាងនូវសមត្ថភាពក្នុងស្រុក
សម្រាប់វិនិយោគិនថ្មីៗខ្លះ បាននាំចូលនូវកំលាំងពលកម្មរបស់ខ្លួនរាប់ពាន់នាក់ពីប្រទេសរបស់ពួកគេដើម្បីមកធ្វើការនៅប្រទេសកម្ពុជា។ ដូច្នេះថ្នាក់ដឹកនាំបានចាត់ទុកថាបញ្ហានេះគឺធ្វើឱ្យកម្ពុជាមិនគួរចាំបាច់នាំចូល ឬមិនមាននិរន្តរភាព។

សាររបស់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា៖«“យើងត្រូវបង្ហាញថា កម្មករកម្ពុជា អាចរៀនជំនាញកម្រិតពិភពលោកបាន។”
៣. TVET ត្រូវកែទម្រង់ទៅជាពិសេសភាព និងឧស្សាហកម្មមូលដ្ឋាន។
MISTI បានផ្ដោតថា ទម្រង់សាលាវិជ្ជាជីវៈមិនអាចបន្តបង្រៀនមេរៀនដូចៗគ្នាទាំងអស់បានទេ។
នៅពេលឧស្សាហកម្មកម្ពុជាកំពុងកើតតម្រូវការថ្មីៗ គេត្រូវការមជ្ឈមណ្ឌលឯកទេសសមស្របនឹង៖
អេឡិចត្រូនិក • សំណង់ • ថាមពលស្អាត • បច្ចេកវិទ្យាថ្មីៗ
4. ត្រូវផ្លាស់ប្តូរភាពយល់ឃើញរបស់យុវជន និងមាតាបិតា។
MoEYS បានបញ្ជាក់ថា កម្ពុជាកំពុងខ្វះអ្នកបច្ចេកទេសកំរិតមធ្យម (“missing middle”) ព្រោះមនុស្សជាច្រើនបន្តទៅសាកលវិទ្យាល័យ ជំនួសការជ្រើសរើសវិជ្ជាជីវៈ។
5. ត្រូវលើកកម្ពស់ផលិតភាពជាតិ។
OCM បានពន្យល់ច្បាស់ថា កម្ពុជាកំពុងជាប់ក្នុងរង្វង់ “ជំនាញទាប–ប្រាក់ខែទាប–ផលិតភាពទាប”។ ដើម្បីរំដោះប្រទេស ត្រូវការកម្មវិធី TVET ប្រកបដោយគុណភាព និងសមត្ថភាពធ្វើឱ្យឃើញលទ្ធផលឆាប់រហ័ស។
ACE-C — ប្លង់សំខាន់សម្រាប់បម្លែងជំនាញជាតិ
ការបញ្ជូនព័ត៌មានពីគណៈប្រតិភូ ACE-C បានផ្តល់នូវមេរៀន និងយុទ្ធសាស្ត្រដែលស្របតាមការរំពឹងរបស់រាជរដ្ឋាភិបាល៖
1. មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ សម្រាប់វិនិយោគក្រៅ (FDIs)
ACE-C នឹងបង្កើតកម្មវិធីបណ្តុះបណ្តាលតាមតម្រូវការរោងចក្រមួយៗ ដើម្បីធានាថា កម្លាំងពលកម្មក្នុងស្រុកអាចបំពេញតួនាទីបានក្នុងរោងចក្រ EV អេឡិចត្រូនិក និងផលិតកម្មធុនខ្ពស់។
2. បណ្តុះបណ្តាលយុវជនពីសាលាតាមបែប Hands-on
កម្មវិធីនេះនឹងផ្តល់ឱកាសការសិក្សា១ថ្ងៃក្នុងមួយសប្ដាហ៍ដល់សិស្សថ្នាក់ទី១០–១២ ដើម្បីបង្កើនការចាប់អារម្មណ៍លើវិជ្ជាជីវៈ។
3. TVET ត្រូវតែលើកកម្ពស់ជំនាញសម្រាប់ការងារក្នុងវិស័យទំនើបៗ ព្រោះវាមិនមែនទម្រង់សេដ្ឋកិច្ចចាស់ឡើយ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម (MISTI) លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនអាចបន្តបើកដំណើការនុវសាលាបណ្តុះបណ្តាលជំនាញ TVET រាប់សិបដែលបង្រៀននូវមុខវិទ្យាទូទៅដូចៗគ្នានោះទេ។ សម្រាប់ពេលទៅអនាគត វាទាមទារឱ្យស្ថាប័នឬសាលា TVET ត្រូវតែបង្រៀនដើរឱ្យស្របទៅនឹងឧស្សាហកម្មអាទិភាពដូចជា ផ្នែកអេឡិចត្រូនិក សំណង់ ថាមពលស្អាត និងពហុបច្ចេកវិទ្យា។

៤ ការផ្សារភ្ជាប់របស់យុវជន និងការយល់ដឹងរបស់សាធារណជនត្រូវតែមានការផ្លាស់ប្តូរ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហា “ខ្វះជំនាញកណ្តាល” — មាន័យថា មានអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រច្រើនពេក ប៉ុន្តែមានជំនាញបច្ចេកទេសតិច។ មាតាបិតាជាច្រើននៅតែយល់ខុសថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី គឺជាជម្រើសទីពីរ។
ទោះជាយ៉ាងណា ក្នុងសេដ្ឋកិច្ចសម័យទំនើប ជំនាញបច្ចេកទេសជាច្រើនមានប្រាក់ចំណូលខ្ពស់ជាង និងមានឱកាសទទួលបានការងារបានលឿនជាងអ្នកចប់បរិញ្ញាបត្រ និងមានឱកាសផ្លាស់ប្តូរខ្ពស់ជាងផងដែរ។
៥.ផលិតភាពគឺជាដែនកំណត់ថ្មី
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី (OCM) លោក វង្ស៊ី វិស្សុត បានលើកឡើងយ៉ាងច្បាស់ថា កម្ពុជានៅតែជាប់ក្នុងស្ថានភាព “ជំនាញទាប ប្រាក់ឈ្នួលទាប និងផលិតភាពទាប”។ ការបំបែកវដ្តនេះ ត្រូវការការចូលរួមយ៉ាងសកម្មរវាងរដ្ឋ និងឯកជន ហើយ ACE-C គឺជាឧបករណ៍ជាក់ស្តែងមួយ ដើម្បីចាប់ផ្តើមផ្តល់លទ្ធផលពិតប្រាកដ។

ACE-C: វេទិកាជាតិថ្មីសម្រាប់ការផ្លាស់ប្តូរជំនាញ
ការពិភាក្សារបស់គណៈប្រតិភូ ACE-C អំពីផែនការទូលំទូលាយជាបណ្តោះអាសន្ន បានបង្កើនការឆ្លើយតបពីក្រសួងទាំងអស់៖
- មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ សម្រាប់វិនិយោគបរទេស (FDIs)
ជាមួយកម្មវិធីបណ្តុះបណ្តាលសម្រាប់វិនិយោគិន ACE-C នឹងក្លាយជាម៉ាស៊ីនជំនាញនៅពីក្រោយរោងចក្រថ្មីៗគ្រប់គ្រង់ ដែលចូលមកកម្ពុជា—រថយន្តអគ្គិសនី អេឡិចត្រូនិក ម៉ាស៊ីន និងឧស្សាហកម្មជាច្រើនទៀត។ - បណ្តាញទំនាក់ទំនងជំនាញសម្រាប់យុវជនកម្ពុជា
តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្សនៅវិទ្យាល័យរាប់ពាន់នាក់ នឹងមានឱកាសរៀនបច្ចេកទេសជាក់ស្តែង—បង្កើនចំណាប់អារម្មណ៍ចំពោះអាជីពពិតប្រាកដ មិនមែនត្រឹមតែសំដៅទៅលើកម្រិតបរិញ្ញាបត្រតែមួយមុខនោះទេ។ - ខ្សែជីវិតសម្រាប់កម្មករនៅក្នុងវិស័យក្រៅប្រព័ន្ធ
កម្មវិធីជំរុញសមត្ថភាពឌីជីថលរបស់ក្រសួងឧស្សាហកម្ម(MISTI) (មានកម្មករចុះឈ្មោះជិត ២៥០,០០០ នាក់) នឹងអនុញ្ញាតឲ្យ ACE-C ផ្តល់ជំនាញរយៈពេលខ្លីកម្រិតមូលដ្ឋានដែលអាចរកការងារបាន ក្នុងវិស័យ រថយន្តអគ្គិសនី ការតំឡើងនៃគ្រឿងអេឡិចត្រូនិក ការច្នៃដែក ការធ្វើវិភាគវិនិច្ឆ័យ និងផលិតភាពការងារ។
- វេទិកាសម្រាប់ការអភិវឌ្ឍគ្រូបង្រៀន
ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាថ្មីរបស់កម្ពុជា ត្រូវការគ្រូថ្មី។ ACE-C និង BKI Melbourne នឹងផ្តល់វិញ្ញាបនបត្រជាន់ខ្ពស់ “ជាងបច្ចេកទេសឯកទេស” ជាគ្រូវិជ្ជាជីវៈ—នាំយកមកនូវបទពិសោធន៍ឧស្សាហកម្មពិតប្រាកដចូលទៅក្នុងថ្នាក់រៀនតែម្តង។ - ជាកាតាលីករមជ្ឈមណ្ឌលនៃឧត្តមភាព
ពេល ACE-C បង្ហាញភាពជោគជ័យ គំរូរបស់វា អាចត្រូវបានពង្រីកទៅឧស្សាហកម្មថ្មីៗ៖
- ការតំឡើងគ្រឿងអេឡិចត្រូនិក និង semicon
- ថាមពលស្អាត និងប្រព័ន្ធសូឡា
- សំណង់ និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ
- ការកែច្នៃអាហារ និង ឃ្លាំងត្រជាក់
- មេកាត្រូនិច និងរ៉ូបូតិច
ជំនាញនិមួយៗនឹងចូលរួមបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងឧស្សាហកម្មរយៈពេលវែងរបស់កម្ពុជា។
ហេតុអ្វី TVET មានសារៈសំខាន់សម្រាប់ការឡើងកម្រិតសេដ្ឋកិច្ចកម្ពុជា
ការយកចិត្តទុកដាក់រួមគ្នាពីកម្រិតថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងអស់ បង្ហាញចំណុចសន្និដ្ឋានតែមួយ៖
TVET គឺជាស្ពានរវាងវិនិយោគ និងអត្ថប្រយោជន៍ជាតិពិតប្រាកដ។
ជាមួយ TVET—នឹងធ្វើឱ្យមានទំនើបកម្ម ដឹកនាំដោយឧស្សាហកម្ម និងមានស្តង់ដារពិភពលោក—កម្ពុជាអាចធានា៖
- ប្រាក់ឈ្នួលខ្ពស់
- ផលិតភាពខ្ពស់
- ការងារល្អ
- ឧស្សាហកម្មរឹងមាំ
- សេដ្ឋកិច្ចជាតិប្រកួតប្រជែង
នេះមិនមែនជាក្តីស្រមៃទេ ប៉ុន្តែយើងអាចសម្រេចបាន។
សារទៅកាន់ប្រជាពលរដ្ឋកម្ពុជា
ពិភពលោកកំពុងផ្លាស់ប្តូរ ហើយកម្ពុជាក៏ដូចគ្នា។ ទសវត្សរ៍ក្រោយ នឹងមិនផ្តល់រង្វាន់ដល់ប្រទេសដែលមានកម្មករច្រើនជាងគេទេ—វានឹងផ្តល់រង្វាន់ដល់ប្រទេសដែលមានកម្មករជំនាញច្រើនជាងគេ។

នេះហើយជាពេលដែលមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ACE-C (Automotive Centre of Excellence Cambodia) ចូលរួមបានត្រឹមត្រូវ។
តាមរយៈកិច្ចសហការយ៉ាងជ្រាលជ្រៅរវាងរាជរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័ន TVET ចាស់ជាងគេមួយរបស់អូស្ត្រាលី ACE-C កំពុងដាក់កម្ពុជាលើផ្លូវឯករាជ្យ សមត្ថភាពប្រកួតប្រជែង និងការបណ្តុះជំនាញថ្មីៗ។
ប្រជាជនកម្ពុជាគួរត្រូវបានផ្តល់ឱកាសពង្រីកជំនាញកម្រិតពិភពលោក។
កម្ពុជាគួរត្រូវបានមានកម្លាំងពលកម្មកម្រិតពិភពលោក។ ហើយ ACE-C នៅទីនេះ ដើម្បីជួយស្ថាបនានិងចូលរួមក្នុងការកសាងអនាគតកម្ពុជា។
David VAN
អគ្គនាយក និងនាយកផ្នែកសហការយុទ្ធសាស្ត្រ
ACE-C
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


