ព័ត៌មានអន្ដរជាតិ
ប្រទេសជិតខាងកម្ពុជា សុទ្ធតែរងគ្រោះធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ ដ៏កាចសាហាវ
ប្រទេសជិតខាងកម្ពុជាគឺថៃនិងវៀតណាម កំពុងរងទុក្ខធ្ងន់ដោយសារតែការវាយប្រហារពីគ្រោះធម្មជាតិជាពិសេសទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃ ចំណែកវៀតណាមឯណោះ ដ្បិតទឹកជំនន់ហាក់ធូរស្រាលបានបន្តិចមែន ប៉ុន្តែព្យុះថ្មីកំពុលរំកិលខ្លួនមកដល់ទៀតនៅពាក់កណ្តាលសប្តាហ៍នេះ។

+ប្រទេសថៃ
ទឹកជំនន់បានវាយប្រហារខេត្តចំនួន១៧ទូទាំងប្រទេស ខណៈភាគខាងត្បូងរងគ្រោះខ្លាំងជាងគេ ដោយគិតត្រឹមថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់។
បន្ថែមពីលើនោះ នៅភាគខាងត្បូង ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ រីឯផ្ទៃដី៣ ៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ។
វាជាគ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ។
+ប្រទេសវៀតណាម
យោងតាមតួលេខចុងក្រោយ មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅវៀតណាម បានកើនដល់៩១នាក់ហើយ ខណៈមានច្រើននាក់ទៀតកំពុងបាត់ខ្លួន។
ផ្ទះ ២០២ ៥៦៧ខ្នងត្រូវទឹកជន់លិច, ៣០៨ខ្នងបាក់រលំនិង ១ ១៥៩ខ្នងខូចខាតនៅខេត្តភាគកណ្តាលដូចជា Dak Lak, Gia Lai, Khanh Hoa និង Lam Dong។

លើសពីនេះ ផ្ទៃដីដាំដុះស្រូវនិងដំណាំត្រូវខូចខាតចំនួន ៨២ ៤១៤ ហិកតា ហើយដំណាំដទៃទៀត ១៤៧ ០៦៥ ហិកតា ត្រូវរងផលប៉ះពាល់។
ម្យ៉ាងវិញទៀត សត្វចិញ្ចឹមនិងបក្សី ១ ៧៣០ ៩៨៣ ក្បាល បានងាប់ ឬត្រូវទឹកហូរកួចយកទៅបាត់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ វារីវប្បកម្មក៏រងផលប៉ះពាល់ផងដែរ ពោលគឺទីតាំងវារីវប្បកម្ម ១ ៣០៧ ហិកតា ត្រូវបានខូចខាត។
និយាយពីផ្នែកសេដ្ឋកិច្ចវិញ ក្រសួងបរិស្ថានវៀតណាមប៉ាន់ស្មានថា ការខូចខាតដែលទាក់ទងនឹងទឹកជំនន់នៅទូទាំងខេត្តដែលរងផលប៉ះពាល់មានប្រហែល ៩ ០០០ ពាន់លានដុង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


