Connect with us

ព័ត៌មានជាតិ

ប្រធាន​សភា​ផ្ញើ​លិខិត​រំលែក​ទុក្ខ​​វៀតណាម និង​ម៉ាឡេស៊ី ដែលរងគ្រោះពីទឹកជំនន់ធ្ងន់ធ្ងរ

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ដល់​ប្រធាន​សភា​វៀតណាម និង​ម៉ាឡេស៊ី ចំពោះ​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត ខួចខាត​ទ្រព្យ​សម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ចំនួន​២ ដែល​ផ្ញើ​ទៅ​កាន់​ប្រធាន​សភា​វៀតណាម​លោក ជិន ថាញ់មិន ​និង​ប្រធាន​សភា​ម៉ាឡេស៊ី​លោក តាន់ស្រ៊ី ដាតូ ហ្សូនារី ប៊ីន អាប់ឌុល ចុះ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​បង្ហាញ​ក្ដី​អាណិត​អាសូរ​ចំពោះ​ជន​ជាតិ​វៀតណាម និង​ម៉ាឡេស៊ី ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​។

សម្ដេច​បាន​លើក​ឡើង​ថា៖ «ក្នុង​នាម​រដ្ឋសភា​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ និង​ក្ដី​អាណិត​អាសូរ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ជូន​ចំពោះ​ក្រុម​គ្រួសារ​ដែល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ»

​ប្រទេស​៤​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ​កំពុង​រងគ្រោះ​ពី​ទឹក​ជំនន់​ធ្ងន់ធ្ងរ។ យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​មាន​ពលរដ្ឋ​វៀតណាម​៩០នាក់​បាន​ស្លាប់ ​ឥណ្ឌូណេស៊ី​ស្លាប់​៦១នាក់ ម៉ាឡេស៊ី​ស្លាប់​១នាក់ និង​ថៃ​ស្លាប់​៣៣នាក់៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម