Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័ត និងកែ សម្រួលស្តង់ដារ ចំនួន ៦០

បានផុស

នៅ

នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិ​បានសម្រេចអនុម័ត និងកែ​សម្រួល​ស្តង់ ដារ​ជាតិសរុប ៦០ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗ ៨ រួម​មាន​៖ សំណង់ គីមី ការគ្រប់គ្រងថាមពល ផលិត​ផលអគ្គិសនី និងអេឡិចត្រូនិក ប្រព័ន្ធយានយន្ត គ្រឿងសំអាង ផលិតផលធ្វើពីឈើ និងវាយនភ័ណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តង់ដារថ្មីដែលត្រូវបានអនុម័ត រួមមានស្តង់ដារអន្តរជាតិ ISO និង IEC ចំនួន ៥០ ស្តង់ដារ​កម្ពុជាដែល​ត្រូវ​បាន​កែ​សម្រួល​ចំនួន ១ និង​វិសោធនកម្ម​ស្តង់​ដារ​ចំនួន ៩។ ស្តង់ដារ​ទាំងនេះ​ត្រូវបានពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ ក្នុង​គណៈ​កម្មាធិការ​បច្ចេកទេស មុននឹងដាក់ឆ្លងក្រុមប្រឹក្សាអនុម័ត។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា៖ «ស្តង់ដារទាំងនេះ​នឹងរួម​ចំណែក​ពង្រឹង​ភាព​អនុលោម​របស់​កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រម​ទាំង​គាំទ្រ​ដំណើរ​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ផលិតកម្ម​ដែល​កាន់​តែ​មាន​សុវត្ថិភាព និង​ភាពប្រកួតប្រជែងខ្ពស់»។

លោក​រដ្ឋមន្រ្តី​បានបន្ថែមថាស្តង់ដារទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ សុវត្ថិភាព និងនិរន្តរភាព ហើយនឹងរួមចំណែកពង្រឹងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការអភិវឌ្ឍឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យាចម្រើនថ្មីៗ។

លោក​រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាស្តង់ដារជាតិ តំណាងស្ថាប័នបច្ចេកទេស និងឧស្សាហកម្មទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយកាន់តែសកម្ម ដើម្បីពង្រីកការយល់ដឹង​អំពី​ស្តង់ដារ​ដែល​បាន​អនុម័ត​ហើយ នៅក្នុងវិស័យរៀងៗ​ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម