Connect with us

ព័ត៌មានជាតិ

ក្នុងស្មារតីរួម «ខ្មែរតែមួយ» ក្រសួងការងារ ប្រគល់អំណោយ ជូនដល់វីរកងទ័ព និងជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ក្នុងស្មារតីរួម «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់​ចែង​ចែងជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។

អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែកបរិច្ចាគពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ដែលជាការបង្ហាញនូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។

ក្នុងជំនួយដ៏សន្ធឹកសន្ធាប់នេះ រួមមាន៖ ខ្ទឹមស ចំនួន ៣ តោន, ថ្នាំ Berocca ចំនួន ៥,០០០ ទីប (សម្រាប់ជំនួយសុខភាព) និង ភេសជ្ជៈ ចំនួន ២,០០០ កេស។

អំណោយទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលកម្ពុជាកំពុងប្រឈមមុខ ដោយសារការវាយប្រហារពីយោធាថៃ។ តាមរយៈការគិតគូរចំពោះទុក្ខលំបាករបស់វីរកងទ័ព និងជនភៀសសឹកនេះ លោករដ្ឋមន្ត្រី ហេង សួរ បានបង្ហាញនូវ ស្មារតីជាតិនិយម ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស និងប្រជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅតំបន់សមរភូមិមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម