ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ការចូលរួមយ៉ាងច្រើនកុះករបង្កើតព្រឹត្តិការណ៍បុកអំបុកស្រូវថ្មីជូនវីរកងទ័ពដើម្បីវាយសត្រូវសៀមឈ្លានពាន គឺជាស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ការចូលរួមយ៉ាងច្រើនកុះករបង្កើតព្រឹត្តិការណ៍បុកអំបុកស្រូវថ្មីជូនវីរកងទ័ពដ៏អង់អាចក្លាហាននៅសមរភូមិមុខដើម្បីកម្ទេចចោរសៀមដែលកំពុងឈ្លានពានទឹកដីកម្ពុជានោះ គឺជាស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ គ្រប់កាលៈទេសៈ។

ការចូលរួមយ៉ាងច្រើនកុះករបង្កើតព្រឹត្តិការណ៍នេះធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈពេល សម្តេច ម៉ែន សំអន និងក្រុមការងារ អញ្ជើញក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» រួចមក។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា សម្រាប់ខេត្តស្វាយរៀង ក្នុងនាមជាខ្មែរជួយខ្មែរ បេះដូងអ្នកស្វាយរៀងនៅជួរក្រោយ តែងតែនៅចាំជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនចំពោះវីរកងទ័ពនៅជួរមុខជានិច្ច ក៏បានរៀបចំពិធីដាល់អំបុក និងធ្វើការវេចខ្ចប់អំបុក សាច់ជ្រូក និងពងទា ដើម្បីឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹក។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពិសេស រដ្ឋបាលខេត្ត សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង មន្ទីរកសិកម្មខេត្តស្វាយរៀង មន្ត្រីរាជការ និងប្រជាពលរដ្ឋមកពីបណ្តាគ្រប់យ៉ាងច្រើនកុះករចូលរួមបង្កើតព្រឹត្តិការណ៍នេះឡើង បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងនាមស្មារតីខ្មែរតែមួយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់វីរកងទ័ពទាំងអស់ដែលបំពេញបេសកកម្មនៅជួរមុខ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះពីខ្មាំងឈ្លានពាន ពិសេសទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


