សុខភាព
អាថ៌កំបាំងនៅពីក្រោយជំងឺខ្វះគ្រាប់ឈាមក្រហម ដែលមិនត្រូវមើលរំលង!
អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើន តែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយមានជំនឿថា អាចប៉ូវគ្រាប់ឈាម។ ប៉ុន្តែជំងឺខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេ ពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលបណ្តាលឲ្យខ្វះគ្រាប់ឈាមក្រហម។
ជាឧទាហរណ៍: បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។
តាមស្ថិតិឆ្នាំ២០១៦ នៅផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានរកឃើញមូលហេតុធំៗនៅពីក្រោយជំងឺកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត៖
១) មហារីកក្រពះ

២) មហារីកពោះវៀន

៣) មហារីកស្បូន

៤) មហារីកមាត់ស្បូន
៥) មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma)

៦) ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ
៧) ដុំសាច់ក្នុងស្បូន ។-ល-។
ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។

“ការលេបថ្នាំជាតិដែក និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តី អាចជាការផ្តល់ឱកាសឲ្យជំងឺចេះតែវិវត្តន៍រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធិភាព”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកយល់ដឹងថា! ហេតុអ្វីបានជាត្រីកំពតពុល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



