ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មវៀតណាម រំពឹងកើនដល់ ៩២០ ប៊ីលានដុល្លារ ឆ្នាំនេះ
វៀតណាមរំំពឹងថា ទំហំពាណិជ្ជកម្មសរុប ដែលរួមបញ្ជូលទាំងការនាំចេញ និងនាំចូលរបស់ខ្លួន នឹងកើនឡើងដល់ ៩២០ ប៊ីលានដុល្លារ នៅឆ្នាំនេះ ដែលធ្វើឱ្យវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមានទំហំពាណិជ្ជកម្មធំបំផុតទាំង១៥លើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang បានប្រកាសពីការព្យាករនេះ ក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា ទំហំំនៃការនាំចេញ-នាំចូលសរុបរបស់វៀតណាមបានកើនឡើងដល់ ៨៨៣,៧ ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ។
ការនាំចេញរំពឹងថានឹងកើនឡើង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលឈានដល់ប្រហែល ៤៧០ ប៊ីលានដុល្លារអាមេរិក។ វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នាមកហើយ ចាប់តាំងពីឆ្នាំ ២០១៦ មក ដែលនេះជួយផ្តល់នូវលំហូរចូលរូបិយប័ណ្ណបរទេសជាប្រចាំ បន្ធូរបន្ថយសម្ពាធអត្រាប្តូរប្រាក់ និងជំរុញទុនបម្រុងប្តូរប្រាក់បរទេសជាតិ។
ទំហំំពាណិជ្ជកម្មរបស់វៀតណាម បានបង្ហាញពីកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតត្រឹមឆ្នាំ ២០០៩ វាមានត្រឹមតែ ១០០ ប៊ីលានដុល្លារ ប៉ុណ្ណេះ។ ចំនួនមុខទំនិញ ដែលតម្លៃនៃការនាំចេញលើស ១ ប៊ីលានដុល្លារ បានកើនឡើងពីត្រឹម ១០ មុខនៅឆ្នាំ ២០០៧ ដល់ ៣៦ មុខ នាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Thang បានកត់សម្គាល់ថា ខណៈការនាំចេញកំពុងកើនឡើង វានៅតែមិនសូវមាននិរន្តរភាព ដោយការវិនិយោគផ្ទាល់ពីបរទេសនៅតែរួមចំណែកច្រើន។
លើសពីនេះ វៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារសំខាន់ៗមួយចំនួន ហើយប្រឈមមុខនឹងសម្ពាធពីការស៊ើបអង្កេតពាក់ព័ន្ធនឹងវិធានការការពារពាណិជ្ជកម្ម និងការក្លែងបន្លំប្រភពដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទីផ្សារក្នុងស្រុក និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៅតែមានកម្រិត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


