សេដ្ឋកិច្ច
ការដោះដូរទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូអាសិប មានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ
ការដោះដូរទំនិញរបស់ប្រទេសកម្ពុជាជាមួយសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)មានទំហំទឹកប្រាក់ប្រមាណ ៣៦,៣៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ១៥,៦៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៨,៨៥ ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាសមាជិកឈានមុខគេទាំង ៥ របស់ RCEP រួមមាន វៀតណាម ថៃ សិង្ហបុរី ចិន ជប៉ុន។
ចំណែកឯការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ ២៧,៥៣ ពាន់លានដុល្លារកើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ឈានមុខគេទូទាំងពិភពលោក ដែលរួមមានប្រទេសចំនួន ១៥។ ក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗចំនួន៥ទៀតគឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា យន្តការក្នុងការជំរុញការនាំចេញទំនិញកម្ពុជារួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។
ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកម្ពុជាក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


