ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា តែងតាំងប្រធានាធិបតីថ្មី ជំនួសលោក ម៉ាឌូរ៉ូ
សភាធម្មនុញ្ញនៃតុលាការកំពូលវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ទី៣មករា បានបញ្ជាឲ្យអនុប្រធានាធិបតី Delcy Rodríguez ទទួលយកតួនាទីជាប្រធានាធិបតីស្តីទីនៃប្រទេសក្នុងករណីអវត្តមានលោក Nicolás Maduro ដែលកំពុងឃុំខ្លួន ក្រោយពេលប្រតិបត្តិការពីកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងថ្ងៃដដែល។

នាថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ សារព័ត៌មាន Reuters បានចុះផ្សាយដោយលើកយកសេចក្តីសម្រេចរបស់តុលាការនិយាយថា «លោកស្រី Rodríguez នឹងទទួលបន្ទុកក្នុងតំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារៀ (Bolivarian) នៃប្រទេសវ៉េណេស៊ុយអេឡា ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋបាល កាតព្វកិច្ច និងការការពារដ៏ទូលំទូលាយក្នុងប្រទេសជាតិ»។
សេចក្តីសម្រេចនេះបានបញ្ចាក់បន្ថែមទៀតថា តុលាការនឹងពិភាក្សាអំពីបញ្ហានេះ ដើម្បីកំណត់ក្របខ័ណ្ឌច្បាប់ដែលអាចអនុវត្តបាន ដើម្បីធានាបាននូវនិរន្តរភាពនៃរដ្ឋ ការគ្រប់គ្រងរដ្ឋាភិបាល និងការការពារអធិបតេយ្យភាព ក្នុងការប្រឈមមុខនឹងអវត្តមានដោយបង្ខំរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ។
ជាចុងក្រោយនេះ ចៅក្រមបានបញ្ឈប់ការប្រកាសថា លោក Maduro អវត្តមានពីតំណែងជាប្រធានាធិបតីអចិន្ត្រៃយ៍ ដែលជាសេចក្តីសម្រេចត្រូវតម្រូវឲ្យប្រទេសវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតក្នុងរយៈពេល ៣០ ថ្ងៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ចំពេលត្រាំចាប់ខ្លួនលោកម៉ាឌូរ៉ូ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


