ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក រកឃើញកំណប់ប្រេងក្រោមសមុទ្រលើស ៤៣០ លានបារ៉ែល នៅវៀតណាម
ក្រុមហ៊ុនថាមពលយក្សរបស់សហរដ្ឋអាមេរិក Murphy Oil បានប្រកាសពីការរកឃើញស្ដុកប្រេងលើស ៤៣០ លានបារ៉ែល នៅក្នុងសមុទ្រភាគខាងត្បូងវៀតណាម ដោយវាអាចក្លាយជាការរកឃើញកំណប់ប្រេងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយ។

សារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ព័ត៌មានពីក្រុមហ៊ុនពិគ្រោះយោបល់ថាមពល Wood Mackenzie ថា ការរកឃើញថ្មីនេះ ធ្វើឡើងក្រោមប្រតិបត្តិការរុករករបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Murphy Oil នៅវាលប្រេងក្រោមសមុទ្រ Hai Su Vang ក្នុងតំបន់អាងសមុទ្រ Cuu Long Basin ដែលនៅខាងកើតតំបន់ដីសណ្តទន្លេមេគង្គ និងក្បែរទីក្រុងហូជីមិញ។
ពីមុន ក្រុមហ៊ុន Murphy Oil ធ្លាប់បានប៉ាន់ប្រមាណថា វាលប្រេងនេះអាចមានស្ដុកប្រេងដែលអាចទាញយកបាន ចន្លោះពី ១៧០-៤៣០ លានបារ៉ែល។ យ៉ាងណាមិញ ការវាយតម្លៃថ្មីរបស់ក្រុមហ៊ុន បានប៉ាន់ស្មានថា បរិមាណប្រេងជាមធ្យមអាចស្ថិតនៅក្បែរ ៤៣០ លានបារ៉ែល រួចទៅហើយ ខណៈបរិមាណប៉ាន់ស្មានខ្ពស់បំផុត អាចមានលើស ៤៣០ លានបារ៉ែល ឯណោះ។
ការរកឃើញដដែល អាចជួយវិស័យថាមពលវៀតណាម ដែលពឹងផ្អែកខ្លាំងលើការនាំចេញប្រេងសម្រាប់វិស័យឧស្សាហកម្ម និងការចម្រាញ់ប្រេងក្នុងស្រុក។ វៀតណាម មានគោលដៅក្លាយជាប្រទេសឧស្សាហកម្មពេញទីនៅឆ្នាំ ២០៤៥ យ៉ាងណាមិញ ផលិតកម្មប្រេងរបស់ប្រទេសនេះ បានធ្លាក់ចុះពីប្រហែល ៣៦៥ ០០០ បារ៉ែល/ថ្ងៃ នៅឆ្នាំ ២០០៥ មកក្រោម ១២០ ០០០ បារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥។ នេះបើកំណត់ត្រារបស់ Wood Mackenzie។
លោក Eric Hambly ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Murphy Oil Corporation បានថ្លែងថា៖ «នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អាជីវកម្មនៅវៀតណាមរបស់យើង។ យើងមានមោទនភាពចំពោះប្រតិបត្តិការរបស់យើង ហើយនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងរដ្ឋាភិបាលវៀតណាម ដើម្បីទាញយកសក្តានុពលពេញលេញនៃធនធាននេះ»។
គួររំឭកថា ការរកឃើញប្រេងធំៗនៅអាស៊ីអាគ្នេយ៍ពីមុន រួមមាន វាលប្រេង Banyu Urip នៅឥណ្ឌូណេស៊ី ក្នុងឆ្នាំ ២០០១ និងវាលប្រេង Gumusut របស់ម៉ាឡេស៊ី ក្នុងឆ្នាំ ២០០៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


