Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់នៅ អ៊ីរ៉ង់ កើនជាង ៥០០ នាក់ ខណៈ​តេហេរ៉ង់ គំរាមវាយមូលដ្ឋានយោធា អាមេរិក

បានផុស

នៅ

ក្រុមសិទ្ធិមនុស្សកាលពីថ្ងៃអាទិត្យទី១១ ខែមករា បាននិយាយថា ការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសនៅអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣៨ នាក់ហើយ ខណៈដែលទីក្រុងតេហេរ៉ង់គំរាមវាយប្រហារមូលដ្ឋានយោធាអាមេរិក បើប្រធានាធិបតី ដូណាល់ ត្រាំ ឬអ៊ីស្រាអែល ប្រើកម្លាំងដើម្បីការពារក្រុមបាតុករ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Reuters តាមតួលេខចុងក្រោយបំផុតរបស់ខ្លួនពីសកម្មជននៅក្នុង និងក្រៅអ៊ីរ៉ង់ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន ៥៣៨ នាក់ និងបុគ្គលិកសន្តិសុខ ៤៨ នាក់ ដោយមានមនុស្សជាង ១០,៦០០ ​​នាក់ កំពុងឃុំខ្លួនក្នុងរយៈពេលពីរសប្តាហ៍ នៅក្នុងភាពចលាចលទូទាំំងប្រទេស។

ដោយសារតែអ៊ីនធឺណិត និងខ្សែទូរស័ព្ទបានកាត់ផ្តាច់នៅក្នុងប្រទេសអ៊ីរ៉ង់ ការវាស់វែងបាតុកម្មពីបរទេសកាន់តែពិបាក។ រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់បានផ្តល់តួលេខអ្នកស្លាប់សរុប សម្រាប់ការតវ៉ានៅឡើយទេ។ អ្នកនៅបរទេសមានការភ័យខ្លាចថា ការបិទបាំងព័ត៌មានកំពុងជំរុញឲ្យក្រុមអ្នកកាន់សាសនាជ្រុលនិយមនៅក្នុងសេវាសន្តិសុខរបស់អ៊ីរ៉ង់ ចាប់ផ្តើមការបង្ក្រាបដ៏បង្ហូរឈាម។

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យដែរថា លោកត្រាំគ្រោងនឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់អ៊ីរ៉ង់។ ជម្រើសទាំងនោះរួមមានការវាយប្រហារយោធា ការប្រើប្រាស់អាវុធតាមអ៊ីនធឺណិតសម្ងាត់ ការពង្រីកទណ្ឌកម្ម ការផ្តល់ជំនួយតាមអ៊ីនធឺណិតដល់ប្រភពប្រឆាំងរដ្ឋាភិបាល និងការវាយប្រហារដោយផ្ទាល់ដោយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល។

គួរបញ្ចាក់ដែរថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃទំនិញកើនឡើង មុនពេលងាកមកប្រឆាំងនឹងអ្នកគ្រប់គ្រងសាសនាដែលបានគ្រប់គ្រងចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។ ជាងនេះទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលពីបទញុះញង់បញ្ហា ហើយបានអំពាវនាវឲ្យមានការជួបជុំទូទាំងប្រទេសនៅថ្ងៃចន្ទ ដើម្បីថ្កោលទោស «សកម្មភាពភេរវកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មេដឹកនាំកំពូល អ៊ីរ៉ង់ ប្រកាសជំហររឹងរូស មិនព្រមចុះចាញ់ដាច់ខាត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម