ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាងថា អ៊ីរ៉ង់ «ចង់ចរចា»
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ ខែមករា បានអះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានស្នើសុំចរចា បន្ទាប់ពីការគំរាមកំហែងសកម្មភាពយោធារបស់លោកនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំនៅក្នុងសាធារណរដ្ឋអ៊ីស្លាម។

យោងតាម ndtv លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា «ថ្នាក់ដឹកនាំអ៊ីរ៉ង់បានទូរស័ព្ទមកកាលពីម្សិលមិញ ដោយអំពាវនាវឲ្យមានការចរចា។ មេដឹកនាំរបស់ពួកគេប្រហែលជាចង់ចរចាមែនទែនហើយ! ខ្ញុំគិតថាពួកគេធុញទ្រាន់នឹងការដាក់សម្ពាធពីសហរដ្ឋអាមេរិកផងដែរ»។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានាធិបតីត្រាំបានគូសបញ្ចាក់បន្ថែមថា សហរដ្ឋអាមេរិកទំនងជាត្រូវធ្វើសកម្មភាពមុនពេលកិច្ចប្រជុំកើតឡើង។
លោកត្រាំបានមានប្រសាសន៍ថា រដ្ឋបាលអាមេរិកកំពុងតាមដានការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបន្តពិចារណាជម្រើសយោធាប្រឆាំងនឹងប្រទេសមួយនេះ ខណៈដែលចំនួនអ្នកតវ៉ាដែលបានសម្លាប់កំពុងកើនឡើងកាន់តែខ្លាំង។ ប្រធានាធិបតីថា យោធាកំពុងពិនិត្យមើលបញ្ហានេះនិងព័ត៌មានថ្មីៗជារៀងរាល់ម៉ោង ហើយឥឡូវ យើងកំពុងពិចារណាជម្រើសដ៏ខ្លាំងក្លាមួយចំនួនដើម្បីធ្វើការសម្រេចចិត្ត។
ឆ្លើយតបទៅនឹងសំណួរពីអ្នកកាសែតអំពីការសងសឹកទីលើមូលដ្ឋានយោធាអាមេរិក ដែលអាចកើតមានដោយអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់ខ្លួន លោកត្រាំបានចេញការព្រមានដោយត្រង់ៗ «ប្រសិនបើពួកគេធ្វើបែបនោះ យើងនឹងវាយប្រហារក្នុងកម្រិតដែលពួកគេមិនធ្លាប់ត្រូវបានវាយប្រហារពីមុនមក»។
គួររម្លឹកឡើងវិញថា ការតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ដោយសារតែអាជីវកម្មខ្នាតតូចមិនពេញចិត្តនឹងស្ថានភាពសេដ្ឋកិច្ច និងការធ្លាក់ចុះនៃប្រាក់រៀល (rial) បានរីករាលដាលនៅក្នុងរដ្ឋធានីតេហេរ៉ង់ និងទីក្រុងជាច្រើនទៀតរបស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា ការតវ៉ាបានកើនឡើងដល់អំពើហិង្សា ដោយបណ្តាលឲ្យសមាជិកកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ១០៩ នាក់បានស្លាប់។ ចលនាសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) ដែលជាក្រុមត្រួតពិនិត្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា មនុស្ស ៥៣៨ នាក់បានស្លាប់ នៅក្នុងរលកនៃការតវ៉ាបច្ចុប្បន្ន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ្នកស្លាប់នៅ អ៊ីរ៉ង់ កើនជាង ៥០០ នាក់ ខណៈតេហេរ៉ង់ គំរាមវាយមូលដ្ឋានយោធា អាមេរិក
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


